មួយមេនេះធំណាស់ ! ជំនន់ទឹកភ្លៀងមិនធ្លាប់មានពីមុន បណ្ដាលឲ្យលិចតំបន់មួយចំនួននៅព្រះសីហនុ

(ស្រុកព្រៃនប់)៖ ស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន ក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ គិតមកត្រឹមព្រឹកព្រលឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានធូរស្រាលវិញខ្លះហើយ ក្នុងនោះអជ្ញាធរកំពុងត្រួតពិនិត្យនិងដោះស្រាយផលប៉ះពាល់នានា។ សូមបញ្ជាក់ថាភ្លៀងបានធ្លាក់ច្រើនម៉ោងរហូតដល់យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៨ ខែកញ្ញា

ធ្វើឲ្យមានជំនន់ទឹកភ្លៀងដ៏អាក្រក់លិចលង់ភូមិឋានពលរដ្ឋច្រើនកន្លែងហើយភ្លាមៗកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តនិងស្រុកព្រៃនប់បានចុះអន្តរាគមន៌ទាំងយប់ជួយពលរដ្ឋមួយចំនួនដែលជាប់ក្នុងជំនន់ទឹកភ្លៀងនាំយកមកទីសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តីមន្ត្រីថ្លែងថាប្រសិនបើភ្លៀងនៅបន្តធ្លាក់ច្រើនទៀតជំនន់ទឹកភ្លៀងអាចនឹងកើតមានជាថ្មីទៀតនិងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័៕