បើគិតថាការងារខ្លួនលំបាក សូមមើលស្រ្តីរូបនេះផង ខំប្រឹងធ្វើការជាអ្នកដឹកជញ្ជូន ទោះថ្ងៃបុណ្យភ្ជំបិណ្ឌ ដោយមិនបាន…

មនុស្សម្នាក់ៗចាំបាច់ណាស់ ក្នុងការប្រកបការងាររកសុីដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ការងាររបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ខ្លះរំបាកខ្លះមិនសូវលំបាក ខ្លះទទួលបានចំណូលច្រើន ខ្លះទទួលបានចំណូលតិច អាស្រ័យលើសមត្ថភាព និងចំណេះដឹង។

នៅក្នុងឪកាសពិធីបុណ្យភ្ជំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនញាតិមិត្តយ៉ាងសប្បាយរីករាយ ជាមួយគ្នានេះ ស្រ្តីដែលមានការងារជាអ្នកដឹកជញ្ជូនរូបនេះ ហាក់បីមិនបានទៅស្រុកនៅឡើយទេ ដោយកំពុងប្រកបការងារដឹកជញ្ជូនជាធម្មតា។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Mengly Waker បានបង្ហោះរូបភាពស្រ្តីរូបនេះ អមជាមួយការសរសេររៀបរាប់ថា:

ពេលខ្លះយើងតែងតែត្អូញត្អែរពីការងារ ថាលំបាកចេះលំបាកចុះ។ ត្រូវពេញចិត្តនូវអ្វីដែលខ្លួនមាន ព្រោះថានៅពេលនេះម៉ោងនេះ យើងកំពុងឈប់សំរាកដើរលេងជុំគ្រួសារ ស្របពេលដែលនារីម្នាក់នេះមិនបានឈប់ពីការងារ ជួបជុំគ្រួសារនោះទេ គាត់កំពុងដឹកឥវ៉ាន់តាមផ្លូវ បំពេញការងារនៅឡើយសំខាន់ស្រីទៀតតស៊ូឡើងប្អូន។

ម្ចាស់គណនីរូបនេះ បានបន្តថា: ត្រូវចាំថាបើមិនមានថ្ងៃនេះម្តេចនឹងមានថ្ងៃស្អែក?។