ប្រពៃណាស់! ថ្ងៃខួបកំណើត ក្មេងស្រីពីរនាក់នេះ ស្នើសុំបងប្អូន ក្រុមគ្រួសារ កុំទិញតុក្កតាឲ្យខ្លួនអី តែសុំជាលុយវិញ ដើម្បីយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយប្រមូលលុយបានចំនួនដល់ទៅ…

ជារៀងរាល់ឆ្នាំ មនុស្សភាគច្រើនឲ្យតែដល់ថ្ងៃខួបកំណើតរបស់ខ្លួន តែងតែប្រារព្ធកម្មវិធីជួបជុំសប្បាយរីករាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ ខ្លះធ្វើទ្រង់ទ្រាយធំ ខ្លះតូច ទៅតាមចំណង់ចំណូលចិត្ត និងលទ្ធផលភាពរបស់ខ្លួន។ នៅក្នុងពិធីខួបកំណើតនេះដែរតែងតែមានការជូនកាដូរទៅម្ចាស់ខួប ដើម្បីជាអនុស្សាវរីយ៍ និងចូលរួមរីករាយនៅថ្ងៃខួបកំណើត។

យ៉ាងណាមិញ យើងក្រឡេកមើលក្មេងស្រីពីរនាក់បងប្អូននេះវិញ ហាក់បីមានភាពខុសប្លែកពីមនុស្សទូទៅ ដោយក្នុងថ្ងៃខួបកំណើតរបស់ក្មេងស្រីទាំងពីរនេះ បានស្នើសុំទៅបងប្អូនក្រុមគ្រួសារ កុំទិញកាដូរឬតុក្កតាឲ្យខ្លួនអី តែសុំជាលុយវិញ ដើម្បីយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ដោយក្មេងស្រីចិត្តល្អទាំងពីរនេះ ប្រមូលថវិកាបានចំនួនដល់ទៅ៤៣០០ដុល្លា ហើយយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយចិត្តសប្បាយរីករាយ៕