សូមបងប្អូនប្រុងប្រយ័ត្នផង! ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ពេលទៅលេងស្រុកកំណើត ចាក់សោរផ្ទះឲ្យបានល្អផង ប្រយ័ត្នដូចករណីនេះ…

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ខ្មែរយើង។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច មាន​រយៈ​ពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1,បិណ្ឌ2…និងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ហេីយជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។ ជាមួយនឹងការចាកចេញទៅស្រុកកំណើត ឬកន្លែងលេងកំសាន្តនានាដូច្នេះ ធ្វើឲ្យនៅតាមបណ្ដាលទីក្រុង ជាពិសេស រាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់

ជាហេតុធ្វើឲ្យក្រុមជនឆ្លៀតឱកាសមួយចំនួនតូច ឆ្លៀតឱកាសចូលគាស់ផ្ទះប្រជាពលរដ្ឋដើម្បីលួចទ្រព្យសម្បត្តិជាដើម។ យ៉ាងណាមិញ នាថ្ងៃទី១៦.ខែកញ្ញា.ឆ្នាំ២០២០ មុនថ្ងែភ្ជុំមួយថ្ងែ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា: Sophy Lim បានសរសេររៀបរាប់កើនរំលឹកដល់បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក ឲ្យមានការប្រុងប្រយ័ត្ន

ព្រោះមានហេតុ.ការណ៍ ចោរគាស់ផ្ទះទាំងថ្ងៃ ដោយហេតុការណ៍នេះ បានកើតឡើងនៅជិតផ្ទះរបស់ខ្លួនផ្ទាល់តែម្ដង។ ម្ចាស់គណនីនេះបានបញ្ជាក់ថា មិនមានបាត់ទ្រព្យអ្វីឡើយ ដោយសារម្ចាស់ផ្ទះមកពីវត្តវិញទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងការពារប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕