
តារាចម្រៀង ខេម ដែលមានឈ្មោះពិតថា ប៉ុន សុណារិន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។ ហើយបទជាច្រើនរបស់ តារាចម្រៀង រូបនេះ នៅក្នុងផលិតកម្ម Galaxy Navatra កំពុងផ្ទុះល្បីយ៉ាងខ្លាំង គ្រប់បទរបស់ ខេម សុទ្ធតែពីរោះៗ បង្កប់នូវមនោសញ្ចេតនាជ្រាលជ្រៅ ស្តាប់ហើយស្តាប់ទៀត មិនចេះធុញទ្រាន់។
នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ដោយហេតុនឹកលោកឪពុក ដែលបានចែកឋានទៅជាយូរឆ្នាំហើយនោះ តារាចំរៀងសម្លេងស្អករូបនេះ បានពោលពាក្យប៉ុន្មានឃ្លាថា: ត្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពឹតមែនប៉ុន្តែពាក្យសំដីប្រៀនប្រដៅនិងស្នាមញញឹមរបស់ពុកនៅតែស្ថិតនៅជាមួយពួកយើងរៀងរាល់ថ្ងៃ ប៉ុន្តែស្តាយណាស់ពុកមិនបានឃើញកូនកូនមានឱកាសដូចសព្វថ្ងៃ
កាលពីតូចកូនបន្ទោសខ្លួនឯងថាហេតុអ្វីកើតមកចំគ្រួសារក្រ ប៉ុន្តែពេលនេះទើបកូនកូនដឹងថាពុកគឺជាមនុស្សប្រុសដ៏អស្ចារ្យម្នាក់ជាងគេសំរាប់យើងខ្ញុំ ពីព្រោះកំណើតដែលពុកផ្តល់អោយយើងខ្ញុំគ្រប់គ្នានេះវាមានន័យនិងមានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត។
សង្ឃឹមថាពុកនិងមើលកូនកូនពី ស្ថានសួគ៌ហើយញញឹមនិងភាពជោគជ័យរបស់កូនគ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារាចម្រៀង ខេម កំពុងជ្រកក្នុងទ្រនំ ផលិតកម្ម Galaxy Navatra ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត៕