
សាក់ គឺជាស្នាមក្បាច់ក្បួរ,រូប,យ័ន្ត ឬអក្សរ ដែលចា.ក់នឹងម្ជុលឬដែកស្រួច បញ្ចូលទឹកខ្មៅឬទឹកក្រហមដិតជាប់នៅនៅក្នុងសាច់។ ការចាក់សាក់រូបភាពផ្សេងៗ ឬបាឡីមន្តអាគមន៍ជាដើម បានកើតមាននៅក្នុងសង្គមខ្មែរ ជាយូរណាស់មកហើយ ចាប់តាំងពីបុរាណកាលមក ហើយវានៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។
ការសាក់មានច្រើនបែបច្រើនយ៉ាង និងស្ថិតនៅលើផ្នែកផ្សេងៗនៃរាងកាយ អាស្រ័យទៅលើគោលបំណងរបស់អ្នកដែលចង់សាក់។ បច្ចុប្បន្នការចាក់សាក់ ហាក់មានភាពពេញនិយមខ្លាំងសម្រាប់យុវវ័យមួយចំនួន ដើម្បីបង្ហាញពីភាពរឹងមាំ.ស្រស់ស្អាត.សង្ហា.ភាពក្លាហាន ឬជាការសាក់ដើម្បីដាក់បាឡីមន្តអាគមន៍ ផ្លូវងងឹតនៅលើរាងកាយជាដើម។
ក៏ប៉ុន្តែបើទោះជាការចាក់សាក់នេះ បានកើតមានជាយូរមកហើយក៏ដោយ ក៏នៅក្នុងសង្គមបច្ចុប្បន្នបានចាត់ទុកអ្នកដែលមានសាក់នៅលើខ្លួនថា ជាមនុស្សមិនល្អ កោងកាច បងតូចបងធំជាដើម។ យ៉ាងណាមិញ ការចា.ក់សាក់មួយចំនួនក៏មានផលប្រយោជន៍ល្អផងដែរ សម្រាប់ជាសញ្ញាប្រាប់ដល់អ្នកជួយសង្គ្រោះ ឬគ្រូពេទ្យ នៅពេលដែលខ្លួនបានបាត់បង់ស្មារតី ត្រូវការជួយសង្គ្រោះ។
លោកគ្រូពេទ្យ ហ៊ាង រតនា ក៏បានបង្ហាញពីស្នាមសាក់មួយដែលមានប្រយោជន៍ ដោយលោកបានសរសេររៀបរាប់ អមជាមួយរូបភាព បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា: សាក់ដែលមានប្រយោជន៍ ខាងក្រោមនេះគេសាក់ពីថ្នាំដែលពួកគេអាលែក្សុី ក្រុមឈាមរបស់គេ និងជំងឺរ៊ាំរៃរបស់គេ(ភាគច្រើនអ្នក ជំ ងឺ ទឹក នោមផ្អែម ព្រោះពួកងាយនឹងឧស្សាហ៍សន្លប់ណាស់) ដើម្បីការពារពេលពួកគេឈឺសន្លប់បាត់បង់ស្មារតីគឺមានស្នាមសាក់នេះប្រាប់គ្រូពេទ្យ និងអ្នកសង្រ្គោះបឋម។
លោកគ្រូពេទ្យ មានប្រជាប្រិយភាពក្នុងបណ្តាញសង្គមរូបនេះ បានសង្កត់ធ្ងន់ថា: ស្នាមសាក់របៀបនេះមានប្រយោជន៍ជាង ស្នាមសាក់គុណមាតាបិតា តែតែងតែធ្វើអោយមាតាបិតាពិបាកចិត្ត៕