រន្ធត់ណាស់ ! ឡានដឹកអ្នកដំណើរ តៃកុងងងុយដេក រេចង្កូតទៅបុករ៉ឺម៉ក ក្រឡាប់ បណ្ដាលឲ្យ ស្លា ប់ និងរបួសជាច្រើននាក់

(សៀមរាប)៖ មានករណីគ្រោះថ្នា.ក់.ចរាចរណ៍.មួយកើតឡើងដែលបង្កដោយរថយន្ដសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿងបើករេចង្កូតទៅបុ.ករ៉ឺម៉កកង់បីដែលចតបញ្ច្រាសទិសគ្នាបណ្ដាលឲ្យ.ក្រឡាប់.ធ្លាក់.ផ្លូវនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិកិត្តិយស,ឃុំព្រៃជ្រូក,ស្រុកពួកខេត្តសៀមរាប។

ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ហេតុការណ៍នេះបង្កដោយរថយន្ដស៉ាំយ៉ុងដឹកនាំអ្នកដំណើរ ពាក់ស្លាកលេខ2M-4406បើកបរពីទិសខាងកើតទៅទិសខាងលិចបានរេ.ចង្កូតទៅបុករ៉ឺម៉កកង់បីកែច្នៃដែលឈប់ចតស្របទិសគ្នាបណ្ដាលឲ្យរថយន្ត.ក្រឡាប់.ធ្លាក់ផ្លូវទៅទិសខាងត្បូងផ្លូវជាតិរីឯរ៉ឺម៉កធ្លាក់ផ្លូវទៅទិសខាងជើង។

គ្រោះថ្នា.ក់.ចរាចរណ៍នេះបានបណ្ដាល.ឲ្យមនុស្ស.ស្លា.ប់ម្នាក់និង.រង.របួ.ស.ធ្ងន់ស្រាល១៥នាក់ ខណៈមូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្ត.បើកបរ.ក្នុងស្ថានភាព.ងងុយដេកដែលរថយន្ដនេះធ្វើដំណើរមកពីខេត្តព្រះសីហនុ។

ក្រោយពេលកើត.ហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែង ដើម្បីកសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាក.ស.ពជន.រង.គ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីរីឯអ្នករង.របួ.សកំពុងសង្គ្រោះនៅមន្ទីរពេទ្យហើយអ្នកបើកបរក៏ត្រូវសមត្ថកិច្ចឃាត់.ខ្លួនបានផងដែរ៕