នៅក្មេងសោះមិនខំរៀន! នារីវ័យ ក្មេ ង និងបក្សពួក ត្រូវបាន ឃា ត់ ខ្លួ ន​ នៅក្នុងផ្ទះសំណាក ដោយសារបានប្រព្រឹត្តបទល្មើស…

(ខេត្តព្រៃវែង)៖ នៅវេលាម៉ោង៣ៈ៣០នាទីល្ងាច កាលពីថ្ងៃទី១៣.ខែកញ្ញា.ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុ.ធហត្ថស្រុកពាមរក៏ ដឹកនាំដោយលោក វរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿង.ញៀន នៅក្នុងផ្ទះសំណាក់យីហោ មង្គលថ្មី បន្ទប់លេខB05 ស្ថិតក្នុងភូមិ០១.ឃុំព្រែកខ្សាយ(ខ).ស្រុកពាមរក៏.ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ការចុះបង្ក្រាបនេះឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់៖ ១.ឈ្មោះ ផល្លី វច្ឆ័យ ភេទប្រុស.អាយុ២៥ឆ្នាំ.មានមុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លង.ឃុំព្រែកទន្លាប់.ស្រុកលើកដែក.ខេត្តកណ្តាល។ ២.ឈ្មោះ ជា ស្រីលី ភេទស្រី.អាយុ២០ឆ្នាំ.មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ០៦.ឃុំព្រែកខ្សាយ(ខ).ស្រុកពាមរក៏.ខេត្តព្រៃវែង។ ៣.ឈ្មោះ ជឹម ហេង ភេទប្រុស.អាយុ២១ឆ្នាំ.មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ០៥ឃុំព្រែកខ្សាយ(ខ).ស្រុកពាមរក៏.ខេត្តព្រៃវែង។

ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សចំនួន១០កញ្ចប់តូច ទម្ងន់២.៦១ក្រាម (ថ្លឹងទាំងសំបកថង់),ឧបករណ៏សេពគ្រឿង.ញៀនមួយចំនួន,ទូរសព្ទ័ដៃចំនួន០៤គ្រឿង(ម៉ាកណូគាចុចពិល០២គ្រឿង ម៉ាកអូប៉ូ០២គ្រឿង),ដែកកេះចំនួន០៣,កុំព្យូទរ័យួរដៃចំនួន០១គ្រឿង,ម៉ូតូចំនួន០២គ្រឿង។ បន្ទាប់មកនៅវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី១៤.ខែកញ្ញា.ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតគឺ៖

១.ឈ្មោះ ឈួន សុវណ្ណារ៉ា ភេទប្រុស.អាយុ២៨ឆ្នាំ.មានមុខរបរមិនពិតប្រាក រស់នៅភូមិអំពិលទឹក.ឃុំកំពង់ភ្នំ.ស្រុកលើកដែក.ខេត្តកណ្តាល។ ២.ឈ្មោះ ឆន វុត្ថា (ហៅខ្មៅ) ភេទប្រុស.អាយុ៣៤ឆ្នាំ.ជាកម្មករ រស់នៅភូមិកំពង់ពោធិ.ឃុំកំពង់ភ្នំ.ស្រុកលើកដែក.ខេត្តកណ្តាល។ ចាប់យកវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សចំនួន០២កញ្ចប់ធំទម្ងន់៤.០៣ក្រាម (ថ្លឹងទាំងសំបកថង់), ទូរសព្ទ័ដៃចំនួន០២គ្រឿង,ម៉ូតូចំនួន០១គ្រឿង។ សរុបទាំង២លើកម្សៅក្រាមពណ៌សមានចំនួន១២កញ្ចប់ទម្ងន់០៦.៦៤ក្រាម(ថ្លឹងទាំងសំបកថង់)។ បច្ចុប្បន្ន ជនសង្ស័យទាំងប្រាំនាក់រួមនិងវត្ថុតាង ឃាត់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីបន្តនិតិវិធីច្បាប់៕ ប្រភព «BKK ព័ត៌មាន»