
(ភ្នំពេញ)៖ លោក យឹម សេងលី នាយករងសាខា ទទួលបន្ទុកផ្នែកភាសាអង់គ្លេសទូទៅ នៃសាលាប៊ែលធីអន្ដរជាតិទី១២ (សាខាផ្សារដីហុយ) ដែលបានទទួលមរណភាពហើយ ដោយ.គ្រោះ.ថ្នាក់.ច.រា.ចរ.ណ៍ កាលពីយប់ថ្ងៃទី១៣.ខែកញ្ញា.ឆ្នាំ២០២០។ ដោសពត្រូវបានយកមកតម្កល់ទុក និងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ដែលស្ថិតនៅភូមិកោឃ្មួច.សង្កាត់ជីគរ.ស្រុកត្បូងឃ្មុំ.ខេត្តត្បូងឃ្មុំ។
ដើម្បីជួយសម្រួលបន្ទុកដល់គ្រួសារស.ព គណៈគ្រប់គ្រងប៊ែលធី គ្រុប បាននាំយកបច្ច័យចូលបុណ្យសពដូចខាងក្រោម៖ ១-ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានចូលបច្ច័យបុណ្យស.ពចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) ២-លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ចំនួន ១,២០០,០០០រៀល (មួយលានពីរសែនរៀល)។
៣-នាយកដ្ឋានភាសាអង់គ្លេសទូទៅ នៃប៊ែលធី គ្រុប ចំនួន ២,៣១១,០០០រៀល (ពីរលានបីសែនមួយម៉ឺនមួយពាន់រៀល)។ និង ៤-សាលា ប៊ែលធី អន្តរជាតិទី១២ (សាខាផ្សារដីហុយ) ចំនួន ៤,០៨៨,០០០រៀល (បួនលានប្រាំបួនម៉ឺនមួយពាន់រៀល)។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕