ចូលរួមរំលែកទុក្ខផង ! ក្មេងប្រុសអាយុ១១ឆ្នាំ ម្នាក់បាន ស្លា ប់ បាត់បង់ជីវិតដោយសារតែ….

(ខេត្តកណ្តាល)៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិពោធិមៀវ,ឃុំគគីរធំ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។ ករណីនេះគ្រួសារនៃស.ពមិនចង់ប្ដឹងផ្ដល់ឡើយសុំឱ្យម្ចាស់ឡានចូលខ្លួនមកដោះស្រាយលើថ្លៃធ្វើបុណ្យឱ្យកូនខ្លួន ខណៈរថយន្តបង្កត្រូវបានមានគេថតរូបភាពនិងស្លាកលេខបានហើយ។

រថយន្តមិនស្គាល់អត្តសញ្ញាណដែលបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់កន្លែងកើត.ហេតុបានបុកជាមួយមនុស្សកំពុងដើរឈ្មោះ(បុន ពិនយ៉ាង)ភេទប្រុស,អាយុ១១ឆ្នាំមានទីលំនៅភូមិពោធិមៀវ,ឃុំគគីរធំ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល ដែលដើរលើផ្លូវថ្នល់ក្នុងទិសដៅពីកើតទៅលិចបណ្តាលឱ្យស្លា.ប់ភ្លាមៗហើយរថយន្ត.បង្កបានបើកគេចមកភ្នំពេញ។

ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែសបើកក្នុង.ល្បឿន.លឿន.មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ លោកអធិការស្រុកកៀនស្វាយ សំណូមពរឱ្យភាគីបង្កចូលខ្លួនមកដោះស្រាយជាបន្ទាន់ ព្រោះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមរយៈរូបភាពដែលប្រជាពលរដ្ឋបានរាយការណ៍មកហើយ៕