
(ភ្នំពេញ)៖ ស្រី្តរើសអេតចាយម្នាក់ មុតចង្កាក់សាច់គោអាំងជិតកន្លះខែ តែគ្មានលុយទៅព្យាបាលសុខចិត្តទ្រាំឈឺដេក.ស្លា.ប់.នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧យប់ថ្ងៃទី១៣.ខែកញ្ញា.ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃព្រីងខាងជើង១.សង្កាត់ចោមចៅទី៣.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ។
ជ.ន.រ.ង.គ្រោះមានឈ្មោះ ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាអ្នករើសអេត ស្នាក់នៅភូមិព្រៃព្រីងខាងជើង១.សង្កាត់ចោមចៅទី៣.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ ប្ដី.ជ.ន.រ.ង.គ្រោះឈ្មោះ អុន មករា ហៅក្រៅថាអាខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរអ្នករើសអេត ស្នាក់នៅទីតាំងខាងលើ មានស្រុកកំណើតនៅភូមិសំរោង.ឃុំក្បាលត្រាច.ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីបុរសជាប្ដីរបស់ស្រី្ត.រ.ង.គ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់ បានមុតឈើចង្កាក់ដោត.សា.ច់.គោអាំង ចំបាតជើងផ្នែកខាងឆ្វេង អស់រយ:ពេលជិតមួយខែហើយ ដោយគាត់មាន.ជំ.ងឺ.ប្រចាំកាយផងគឺ.ជំ.ងឺ.ទឹ.ក.នោ.ម.ផ្អែម និង.ជំ.ងឺ.លើ.ស.ឈា.ម.ទៀត ណាមួយដោយសារតែជីវភាពខ្វះខាតគ្មានលុយកាក់ សម្រាប់ទៅព្យាបាលទើបបណ្ដាលឲ្យគាត់ចេះតែឈឺដៃ ឈឺជើងទៅណាមិនរួចខ្សោយទៅៗ
លុះមកដល់ថ្ងៃកើតហេតុនៅវេលាម៉ោង៣រសៀលថ្ងៃទី១៣.ខែកញ្ញា.ឆ្នាំ២០២០ បុរសជាប្តីបានចេញទៅដើររើសអេតបាត់ ដោយទុកប្រពន្ធនៅតែម្នាក់ឯង ក្នុងបន្ទប់ជួលខាងលើ។ មកដល់វេលាម៉ោង៧យប់ថ្ងៃដដែល ក៏បានត្រឡប់មកផ្ទះជួលវិញ ស្រាប់តែឃើញប្រពន្ធសភាពស្លេកស្លាំង និងប្រឈរភ្នែកឡើងលើព្រមទាំងដកចង្កាមាន់ពេលនោះ បានហៅនាក់ជិតខាងឲ្យជួយដែរ តែជួយមិនទាន់ក៏ដាច់ខ្យល់.ស្លា.ប់.តែម្ដងទៅ
បន្ទាប់មកខ្ញុំក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីចុះមកអន្តរាគមន៍។ ប្រភពព័ត៌មានបានបន្តទៀតថា គាត់រស់នៅជាគ្នាអស់រយ:ពេលជិតមួយឆ្នាំមកហើយ តែមិនបានរៀបការ និងសែនព្រេនឡើយដោយរស់នៅជាប្តីប្រពន្ធតែម្ដង។ បន្ទាប់ពីផ្នែកជំនាញចក្ខុបានធ្វើការពិតរួចរាល់ហើយសពខាងលើ ដោយសារជីវភាពខ្វះខាតប្ដីគ្មានលុយធ្វើបុណ្យស.ព បានដឹកយកទៅតម្កល់នៅវត្តទប្តំកល់នឹងរង់ចាំសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណ៕