
(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី,សង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។ មុនកើត.ហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវភ្នំពេញហាណូយ។
លុះមកដល់ចំណុចកើត.ហេតុបានឈប់ពីក្រោយរថយន្តមួយគ្រឿងម៉ាកហ៊ីលុចរីវ៉ូរង់ចាំភ្លើងស្តុប។ខណៈនោះស្រាប់តែរថយន្តបង្កបើកមកពីក្រោយក្នុង.ល្បឿន.លឿនបានបុ.កម៉ូតូកង់បីពីក្រោយពេញទំហឹងរួចរុញទៅផ្ទប់នឹងគូទរថយន្តហ៊ីលុចរីវ៉ូបណ្ដាលឲ្យរថយន្តហ៊ីលុចរីវ៉ូវិលមួយជុំទៅប៉ះនឹងរថយន្តតូយូតាព្រូសមួយគ្រឿងទៀតរងការខូចខាត។
ជន.រង.គ្រោះទី១ឈ្មោះ(ម៉ម សៅ)ភេទប្រុស,អាយុ៤៩ឆ្នាំ,ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាពាក់ផ្លាកលេខ(តាកែវ1T-0003)មានស្រុកកំណើតខេត្តតាកែវ។ ជន.រង.គ្រោះទី២ជាភ្ញៀវជិះកង់បីឥណ្ឌាមានឈ្មោះ(មាស ស៊ាងលី)ភេទស្រី,អាយុ២៥ឆ្នាំ,រស់នៅខណ្ឌព្រែកព្នៅ។
ចំណែកអ្នកបើករថយន្តបង្កភេទប្រុសមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានឃាត់.ខ្លួនបើករថយន្តប្រភេទដឹកមេស៊ីម៉ងត៍ក្បាលពណ៌បៃតងពាក់ផ្លាកលេខ(ភ្នំពេញ3A-3667)។ ភ្លាមៗនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទ្បើយបានបន្ថែម.ល្បឿនព្យាយាមបើករត់ទាំងម៉ូតូកង់បីជាប់នៅ.ក្រោម.រថយន្ត.កិន.អូសជាង២០០ម៉ែត្របណ្ដាល.ឲ្យអ្នកបើកម៉ូតូកង់បីនិងស្រ្តីម្នាក់ដែលរួមដំណើរបាត់បង់.ជីវិតទាំង២នាក់តែម្ដង។ ដោយទ្បែកស.ព.ជន.រងគ្រោះបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕