
(ខេត្តព្រះវិហារ)៖ ករណីគ្រោះ.ថ្នា.ក់.ចរាចណ៍មួយកើតឡើងបង្កដោយខ្លួនឯងបណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុមួយយប់ទើបមានគេដឹងកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ តាមប្រពភពីសមត្ថកិច្ចបានបញ្ចាក់ច្បាស់ថា៖ ជន.រង.គ្រោះរូបនេះជាកម្មករធ្វើការនៅការ៉ាស់សាំងមួយនិងម្ចាស់ឈ្មោះ(សុផាត សុភ័ក្តត្រា)។
នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ម្ចាស់បានប្រើឱ្យដឹកប្រេងម៉ាស៊ូតនឹងសាំងចំនួន២៨កានដឹកពីខេត្តទៅឃុំពោធិដើម្បីដាក់ឱ្យម៉ូយដូចសព្វដង។ តែលើកនេះស្រាប់តែបានដំណឹងឈឹងតាំងពីចេញមកហើយទាក់ទងក៏មិនបានខលសួរម៉ូយនៅភូមិពោធិទាបក៏គេថាមិនឃើញដែរ។ ស្រាប់តែថ្ងៃទី១១ ខែកញ្ញា ទទួលដំណឹងថាកម្មកររូបនោះបាន.ស្លា.ប់.បាត់ទៅហើយដោយសារតែ.ធ្លាក់.ប្រឡាយត្រូវបានម៉ូតូ.សង្កត់.ពីលើចំពាក់កណ្តាល.ខ្លួនអស់រយៈពេលមួយយប់ទើបមានអ្នកដឹង។
កន្លែងកើត.ហេតុ.នៅចំណុចអូរប៉េះស្ថិតក្នុងភូមិបុះធំ,ឃុំប្រមេរុ,ស្រុកត្បែងមានជ័យ,ខេត្តព្រះវិហារ។ ជន.រង.គ្រោះមានឈ្មោះ(អែល សាសហ្វាន)អាយុ១៩ឆ្នាំ,ភេទប្រុស,ឪពុកឈ្មោះ(ម៉ាត់ សុផល)អាយុ៥១ឆ្នាំ,និងប្រពន្ធឈ្មោះ(ព្រឿង ពៅ)អាយុ៥២ឆ្នាំរស់នៅភូមិអូរខ្លែងពណ៍,សង្កាត់ប៉ាលហាល,ក្រុងព្រះវិហារ,ខេត្តព្រះវិហារ។ ស.ពត្រូវបានឪពុកនឹងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕