
(ខេត្តមណ្ឌលគិរី)៖ រថយន្តដឹកឈើល្មើសច្បាប់១គ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់បានកាលពីវេលាម៉ោង១១:១០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិអូរអាម,ឃុំស្រែខ្ទុម,ស្រុកកែវសីមា។ ក្នុងការចាំស្ទាក់បង្រ្កាបនោះរថយន្តដឹកឈើ.ល្មើស.ច្បាប់ខាងលើដឹកនាំកម្លាំងផ្ទាល់ដោយលោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអា.វុធហត្ថស្រុកកែវសីមាសហការជាមួយកម្លាំងអា.វុធហត្ថស្នាក់ការសន្តិសុខ៧៦១ចំនួន០៥នាក់,រថយន្ត០២គ្រឿង។
ក្នុងនោះដែរក៏មានការរួមពីមន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមាPLការពារព្រំដែន៦២១ យោធាការពារព្រំដែន,កងអនុសេនាធំលេខ២,សរុបចំនួន១០នាក់។ ក្រោយពីធ្វើការស្ទាក់ចាប់បានរថយន្តដឹកឈើល្មើសច្បាប់១គ្រឿងម៉ាកសាំយ៉ុងពណ៌សគ្មានស្លាកលេខនេះរួចមក បានសម្រេចគ្នាធ្វើការដុតកំទេចឲ្យឆេះអស់ទាំងស្រុងនៅចំណុចខាងលើតែម្តង៕