
(ខេត្តកំពត)៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ករណីគ្រោះថ្នា.ក់.ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបាន.បុក.បុរសម្នាក់កំពុងដើរឆ្លងថ្នល់នៅផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦និង១១៧ស្ថិតនៅភូមិស្នោតូច,ឃុំអង្គរមាស,ស្រុកដងទង់ខេត្តកំពត។ ករណីគ្រោះ.ថ្នា.ក់.ចរាចរណ៍នេះ មានរថយន្តបង្កមួយគ្រឿងម៉ាកនីសាន់ ពណ៌ស,ពាក់ផ្លាកលេខ(ភ្នំពេញ២BG1921)អ្នកបើកបរឈ្មោះ(រ៉ុង សូសាតូ)ភេទប្រុស,អាយុ២៦ឆ្នាំ,រស់នៅភូមិកែវក្រសាំង,សង្កាត់ព្រៃធំ,ក្រុងកែប,ខេត្កកែប។
ចំណែកជន.រង.គ្រោះឈ្មោះ(នួន នីម)ភេទប្រុស,អាយុ៦៨ឆ្នាំ,នៅភូមិកោះឫស្សី,ឃុំត្រពាំងបី,ស្រុកឈូក,ខេត្តកំពត រង.របួ.ស.ធ្ងន់បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឈូកដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានរង់ចាំដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់៕