បាក់​ដើម​ក្ងោក​១​ដើម ខណៈ​មេឃ​កំពុង​ភ្លៀង លាយឡំ​ទៅដោយ​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង បណ្ដាល​ឲ្យ​ខូចខាត ម៉ូតូ​កង់​បី​មួយគ្រឿង

(ភ្នំពេញ)៖ ម៉ូតូ​កង់​បី​មួយ​គ្រឿង​បាន​ទទួលរង​ការខូចខាត​ដោយ​បាក់​ដំបូល​និង​បែក​កញ្ចក់​ខាងមុខ ក្រោយពី​មាន​ហេតុការណ៍​បាក់​ដើម​ក្ងោក​១​ដើម ខណៈ​មេឃ​កំពុង​ភ្លៀង លាយឡំ​ទៅដោយ​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​នោះ​។ ដោយហេតុ ការណ៍​នេះ ​បាន​កើតមានឡើង​កាលពី​រាត្រី​ថ្ងៃទី០៩ ​ខែកញ្ញា​ ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​ប្រមាណ​ជា​ ៧​៖២០​នាទី នៅ​ចំណុច​ជាប់​របង​ពេទ្យ​កុមារ​ជាតិ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក​។ ប៉ុន្តែ​ក្នុង​ហេតុ ការណ៍​នេះ​មិនមាន​ គ្រោះ ថ្ នាក់ ​ដល់​អ្នកបើកបរ​និង​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​នោះទេ​។ មន្ត្រីសង្កាត់​ទឹកល្អក់​ទី​១​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺមាន​ភ្លៀង​ធ្លាក់​ជាមួយនឹង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង ទើប​ធ្វើឱ្យ​ដើម​ក្ងោក ១​ដើម​ខាងលើ​បាក់​រលំ​ទៅលើ​ម៉ូតូ​កង់​បី​មួយគ្រឿង បណ្ដាល​ឲ្យ​ខូចខាត​ដំបូល​និង​បែក​កញ្ចក់​ខាងមុខ​។ ប៉ុន្តែ​សំណាងល្អ​ម្ចាស់​របស់​វា​មិនមាន​ គ្រោះ ថ្នា ក់​ នោះទេ ហើយ​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ​ក៏​មិនបាន​ រ​ ង គ្រោះ ថ្នាក់​ ដោយហេតុ​ ការណ៍​អាក្រក់​នេះដែរ​។ ក្រោយពេល​កើត ហេតុ អាជ្ញាធរ​មូលដ្ឋាន​បាន​ហៅ​មន្ត្រី​ជំនាញ មក​កាត់​ដើមឈើ​នេះ​ចេញ​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​៕