ឯកឧត្តម ហេង រតនា កោតសរសើរ ចំពោះសមត្ថភាពកូនខ្មែរជំនាន់នេះ ដែលស្នាដៃផលិតថ្មី និងជួសជុល របស់បុរាណ មើលទៅមានដួងព្រលឹងរស់រវើក!

នាថ្ងែទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហេង រតនា បានធ្វើការកោតសរសើរ ចំពោះសមត្ថភាពកូនខ្មែរជំនាន់នេះ ដោយមានសមត្ថភាព ស្នាដៃផលិតថ្មី និងជួសជុល របស់បុរាណ ដោយមើលទៅហាក់មានដួងព្រលឹង យ៉ាងរស់រវើក។ តាមការសារបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក អគ្គនាយកស៊ីម៉ាក់រូបនេះ បានសរសេររៀបរាប់ថា៖ ពិតជាត្រូវកោតសរសេីរចំពោះសមត្ថភាពកូនខែ្មរជំនាន់នេះ​ដែលមានស្នាដៃផលិតថ្មី​ ជួសជុលរបស់បុរាណ​ មេីលទៅមានដួងព្រលឹងរស់រវេីក! ដូចនេះតោទាំង២ដែលបានបង្ហាញមុខជាថ្មី​(គាស់កាយឃេីញ)​ នៅមាត់ទន្លេចតុមុខ​ នឹងមិនធ្លាក់ខ្លួនពិការយូរទេ​ ព្រោះមានជាងចម្លាក់ដ៏ចំណានៗ​ ដែលអាចជួសជុលតា​មលក្ខណ:បច្ចេកទេសបុរាណវិទ្យាមិនខានឡេីយ!