សមត្ថកិច្ចជំនាញ បានចុះរឹបអូសសម្ភារៈផលិតបារីម៉ាក(ESSE)ក្លែងក្លាយមួយកន្លែង នៅក្រុងព្រះសីហនុ

(ស្រុកព្រៃនប់)៖ នគរបាលជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៌ឯក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្របសម្រួលផ្លូវច្បាប់ពីលោក ហួត វិចិត្រ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ

បានចុះរឹបអូសសម្ភារៈផលិតបារីម៉ាក(ESSE)ក្លែងក្លាយអត់ច្បាប់ នៅក្នុងរោងចក្រផលិតជ័រនីឡុងមួយកន្លែងដែលបន្លំដាក់បន្ថែមម៉ាសុីនផលិតបារីម៉ាក(ESSE)ដោយខុសច្បាប់នៅភូមិអូរឧកញ៉ាហេង ក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

របាយការណ៏បឋមពីសមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនបារី (ESSE)ដែលរកឃើញថារោងចក្រមួយនេះរៀបចំផលិតបារីក្លែងបន្លំម៉ាក(ESSE)ក្នុងនោះក្រោយការចុះត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការដកហូតយកម៉ាសុីនផលិតបារីនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀតយកទៅដោះស្រាយបន្តតាមនិតិវិធី៕