
(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីជូនដំណឹង អំពីការសាងសង់បណ្តាញលូរណបទឹកកខ្វក់និងលូទឹកភ្លៀងតាមបណ្តោយផ្លូវទាំង៣៤ខ្សែ ក្នុងខេត្ត។ នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ពលរដ្ឋជាម្ចាស់លំនៅដ្ឋាន និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់និងគ្រប់កន្លែងធ្វើអាជីវកម្មជាប់ផ្លូវទាំង៣៤ខ្សែ ត្រូវដាក់ពាក្យស្នើសុំ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ហើយព័ត៍មានបន្ថែម សូមទំនាក់ទំនងទៅលោក ហង្ស ភិរក្ស ដែលមានទូរសព្ទ័លេខ 012 505 168 ៕(សូមអានសេចក្តីជូនដំណឹងខាងក្រោម)