ក្ដៅៗ ! យុវជន​ដែល​និយាយថា​ ប្រសាទអង្គរវត្ត​មិនមែន​ជា​របស់​ខ្មែរ ​ ​ឃាត់​ខ្លួន​បានហើយ…

​(ខេត្តត្បូងឃ្មុំ) នៅរសៀល​ថ្ងៃទី​០៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០ លោកឧត្ដមសេនីយ៍​ទោ​(បែន​ រ័ត្ន​)ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​​បានបង្ហោះ​សារតាម​ហ្វេសប៊ុក​ថា៖​ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បានឃាត់ខ្លួន​ឈ្មោះ​(ញ៉ែល​ ធារី​ណា​)រួច​ហើយ​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរដេីម្បី​ចាត់ការ​តាម​និតិវិធី​។គួរបញ្ជាក់ថា​យុវជន​រូបនេះ​បានថតវីដេអូបង្ហោះ​នៅលេីបណ្ដាញសង្គម(​Tik Tuk)ថា៖«អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​»។ ការនិយាយ​បែបនេះ​បង្កអោយ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រតិ.កម្ម​ទូទាំង​ប្រទេស​តែម្ដង​និងបានសំណូមពរ​អោយ​សមត្ថកិច្ច​ចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយមិនត្រូវលេីកលែងឡេីយ​៕