
(ខេត្តបន្ទាយមានជ័យ)៖ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ យ៉ាងហោចណាស់មានប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងចំនួន៤៩នាក់ រស់នៅភូមិអូរស្ងួត,ឃុំអូរប្រាសាទ,ស្រុកមង្គលបូរី,ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីមូលដ្ឋានបានបញ្ជូនមកកាន់មន្ទីរបង្អែកស្រុកមង្គលបុរីដើម្បីសង្គ្រោះ។ ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់(RRT)បានសហការជាមួយស្រុកប្រតិបត្តិមង្គលបូរីបានចុះស្រាវជ្រាវនិងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានបឋមអំពីករណីមានអ្នកស.ង្ស័យកើតជំងឺគ្រុនឈីកនៅភូមិអូរស្ងួត។លោកវេជ្ជបណ្ឌិត(ឡេ ចានសង្វាត)បានបញ្ជាក់ថា៖ រោគសញ្ញាសំខាន់ៗដែលរកឃើញមានគ្រុនក្តៅពី៣៩-៤០អង្សាសេ មានឈឺសន្លាក់ដៃជើង,ឈឺសាច់ដុំ,ចេញកន្ទួលក្រហមលើស្បែក,វិលមុខ,ក្អួតចង្អោរជាដើមសរុបចំនួនអ្នកស.ង្ស័យកើតជំងឺគ្រុនឈីកនេះមានចំនួន៤៩នាក់ ស្រី២៧នាក់,កុមារ៣៥នាក់ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមង្គលបុរីចំនួន២៣នាក់,ស្រី១៣នាក់ ក្នុងនោះមានកុមារា៨នាក់កុមារី៧នាក់។ ក្រុមគ្រូពេទ្យបានបូមឈាមចំនួន២៣នាក់,កុមារ១៥នាក់ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីកនេះនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញបន្តទៀត។ចំពោះអ្នកផ្សេងទៀតមានសភាពធូរស្រាលហើយបន្តការតាមដានទៀត។ ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការអន្តរាគមបន្ទាន់អប់រំពីជំងឺគ្រុនឈីកការបង្ការ និងការលុបបំបាត់ភ្នាក់ងារចម្លងបានបា.ញ់ថ្នាំមូសតែខ្វះអាបែត សំណូមពរដាក់អាបែត បន្តតាមដានករណីបន្ថែមនិងតាមដាសុខភាពអ្នកសម្រាកពេទ្យ បើមានជំងឺគ្រុនឈីកនេះត្រូវរាយយការណ៍ជាបន្តបន្ទាប់អំពីការវិវត្តន៍ថ្មីៗជូនថ្នាក់ដឹកនាំបន្ត៕