អាសូរណាស់! ខំធ្វើការរកលុយទៅភ្ជុំបិណ្ឌ ដើម្បីជូនម្ដាយឪពុក បែរជាត្រូវ សា្ល ប់ បាត់បង់ ជី វិ ត មុនយ៉ាងឆាប់រហ័ស ដោយសារគ្រោះអាក្រក់មួយនេះ…

(ព្រៃវែង​)៖ នៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃ​ទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានករណី បុរសម្នាក់បាន ឆ ក់ ខ្សែ ភ្លើ ង ដាយម៉ាស៊ីនក្រឡុកស៊ីម៉ង់ បណ្ដាលឲ្យ ស្លា ប់ បាត់បង់អាយុជីវិតនៅនឹងកន្លែងកើត ហេតុ។ ហេតុ ការណ៍​នេះ ស្ថិតនៅក្នុងភូមិទួលពពេល.ស្រុកកញ្ច្រៀច.ខេត្តព្រៃវែង ជ ន រ ង គ្រោះមានឈ្មោះ ផួន សុផល ភេទប្រុស.អាយុ៤១ឆ្នាំ.មុខរបរកម្មករសំណង់​។

បេីតាមការបញ្ជាក់ពីអ្នកឃើញហេតុ ការណ៍ ដែលជាអ្នកធ្វេីការជាមួយគ្នា បានឲ្យដឹងថា មុនពេលកើត ហេតុ គេឃេីញបុរសជាកម្មករសំណង់ម្នាក់បានធ្វើការជាធម្មតា មួយសន្ទុះក្រោយមកក៏ឃើញបុរសម្នាក់នោះដួលដេកស្តូកស្ងាត់មាត់ឆឹងនៅលើដីក៏មានការភ្ញាក់ផ្អើលស្រែកឆោឡោហៅគ្នាមកជួយសង្គ្រោះ តែអកុសលគាត់បានបាត់បង់ជីវិតទៅហើយ។

ក្រោយមកក៏បានទំនាក់ទំនងហៅសមត្ថកិច្ចនគរបាលស្រុកកញ្ច្រៀច មកពិនិត្យនិងធ្វើកោសល្យវិច័យទៅលេីសាកស.ព ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជ ន រ ង គ្រោះពិតជា ស្លា ប់ នៃការឆក់ខ្សែភ្លើងពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាលោកមេប៉ុស្តិ៍ភូមិគោកគង់លិច បានធ្វើកោសល្យវិច័យកំណត់ហេតុរួចរាល់ហើយសាកស.ពក៏ត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី។ សូមជំរាបជូនថា ក្រុមគ្រួសារ ជ ន រ ង គ្រោះ អាចធ្វើការទាក់ទងទៅក្រុមហ៊ុន «ហួតជា» ព្រោះក្រុមហ៊ុននេះបានបង្កើត «មូលនិធិហ៊ួតជា» សម្រាប់កម្មករសំណង់៕