
(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចក្បែររបងវត្តព្រះធម្មត្រ័យ តាមបណ្ដោយផ្លូវបេតុង,ស្ថិតក្នុងសង្កាត់ព្រៃស,ខណ្ឌដង្កោ,រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើ.តហេ.តុបានឲ្យដឹងថា៖ នៅមុនពេលកើតគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ស,ពាក់ផ្លាកលេខ(ភ្នំពេញ2A-6228)។
ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងនិងក្នុង.ល្បឿន.យ៉ាង.លឿន។ លុះមកដល់ចំណុចកើ.តហេ.តុដែលជាផ្លូវកោងស្រាប់រថយន្តខាងលើបើកឆ្ពោះទៅមុខយ៉ាងលឿនរួចក៏ជ្រុល.ធ្លា.ក់ចេញពីផ្លូវចូលទៅក្នុងព្រៃស្មៅចម្ងាយប្រមាណ៥០ម៉ែត្រ។ រថយន្តក៏បានបុ.កជាមួយនិងពំនូកបេតុងដែលចាក់គចោលបណ្តាលឲ្យរថយន្តហោះផ្លោង.ក្រ.ឡាប់ផ្ងារជើងឡើងទៅលើរង.ការ.ខូច.ខាតយ៉ាងដំណំរីឯអ្នកបើកបររថយន្តបានរង.រ.បួសស្រាល។
បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ភ្លាមៗតែម្ដង។ តាមសម្ដីពីអ្នកបើកបររថយន្តបានប្រាប់ថា៖ ដោយសារតែគាត់បានបើកច្រឡំផ្លូវហើយមិនដឹងថាផ្លូវខាងលើមានសភាពកោងទើបបណ្តាលឲ្យគាត់ជ្រុល.ចង្កូត.បើកធ្លាក់.ចេញពីផ្លូវតែម្ដង។
ក្រោយពេលកើ.តហេ.តុអ្នកបើកបររថយន្តក៏បានឡើងជិះម៉ូតូកង់បីទៅព្យាបាល.របួ.សដោយខ្លួនឯងរួចបន្ទាប់មកក៏មានសាច់ញាតិអ្នកបើកបររថយន្តបានមកដល់ទីតាំងកន្លែងកើ.តហេ.តុ ហើយដោយរថយន្តខាងលើមិនបានបង្កឲ្យមានការខូច.ខាតទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចសម្រេចឲ្យសាច់ញាតិអ្នកបើកបររថយន្តធ្វើការស្ទូចយករថយន្តត្រឡប់ទៅជួសជុលដោយខ្លួនឯងឡើងវិញ៕