ចោរមាឌម៉ាប់ៗ ២នាក់ លួចកាច់កម៉ូតូឌ្រីមសង់០១៨ ក្នុងខណ្ឌសែនសុខ យកទៅបាត់ដោយសុវត្ថិភាព

(ភ្នំពេញ)៖ ចោរមាឌធំ២នាក់ ចូលលួចកាច់កម៉ូតូឌ្រីមសង់០១៨ ក្នុងខណ្ឌសែនសុខ យកទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ៈ១០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ

ករណីនេះកើតឡើងស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ូតូដែលចោរលួចម៉ាកឌ្រីមសង់០១៨ពណ៌ខ្មៅ មានស្លាកលេខ(ភ្នំពេញ 1CP​.០៤៨០)។ ក្រោយកើតហេតុ.ជ.ន.រ.ង.គ្រោះបានទៅដាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីជួយឲ្យធ្វើការស្រាវជ្រាវរក៕