
(កោះកុង)៖ កាលនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១៧:០០នាទីល្ងាច ប៉ុស្តិ៍នគរបាលស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ ហេង អៀក ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិវរ៣០៣.ឃុំប៉ាក់ខ្លង.ស្រុកមណ្ឌលសីមា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត
ត្រូវបានជនមិនស្គាល់មុខបាន លួ ច កាបូបរបស់ខ្លួន ដែលនៅក្នុងនោះមានកាបូបស្ពាយ១,ទូរស័ព្ទ១គ្រឿង,លុយ៧០,០០០៛,២២០បាត,លោហធាតុពណ៌មាស,ខ្សែក១ខ្សែរ,ចិញ្ចៀន១វង់ និងឯកសារមួយចំនួន។ ក្រោយទទួលពាក្យបណ្ដឹង ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត កម្លាំងអធិការក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវ ឈានដល់ ឃា ត់ ខ្លួន ជ ន ស ង្ស័ យ១នាក់ ឈ្មោះ ទេព ផល្លី (ហៅធី) អាយុ៣៣ឆ្នាំ.មុខរបរមិនពិតប្រាកដ.មានទីលំនៅបច្ចុប្បន្នភូមិ២.សង្កាត់ដងទង់។
បច្ចុប្បន្ន ករណីនេះកម្លាំងយើងបានបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។ គួរបញ្ជាក់ផងដែរថា កាលេពី៣ឆ្នាំមុន ជ ន ស ង្ស័ យ រូបនេះ ក៏បានធ្វើសកម្មភាពលួចទូរស័ព្វនៅមន្ទីរពេទ្យខេត្ត តែត្រូវសមត្ថកិច្ចយេីងបាន ឃា ត់ ខ្លួនជាប់ពន្ធនាគារម្តង ឥឡូវនេះលួចការបូបនៅមន្ទីរពេទ្យម្តងទៀត៕ ប្រភព «ស្នងការដ្ឋាននគរបាលខេត្តកោះកុង»