ថ្ងៃនេះ សិស្សានុសិស្សបានចូលរៀនជាធម្មតាវិញ គ្រប់កម្រិតសិក្សាតាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់មធ្យមសិក្សា

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ សិស្សានុសិស្សបានចូលរៀនជាធម្មតាវិញហើយ គ្រប់កម្រិតសិក្សាតាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់មធ្យមសិក្សា។ បើតាមមន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថា៖ គ្រប់សាលារៀនត្រូវបានរៀបចំប្រពន្ធ័សុវត្ថិភាព ការពារជំងឺកូវីដ១៩ តាមវិធានការរបស់ក្រសួងសុខាភិបាលនិងការណែនាំបន្ថែមរបស់រដ្ឋបាលខេត្ត៕ ប្រភព៖ Huy Bunleng News