យល់ដឹងពីគុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ…

បងប្អូនប្រាកដជាបានជ្រាបហើយ​ មួយរយៈចុងក្រោយនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការសម្រួលនីតិវិធីជាបន្ដបន្ទាប់ ដើម្បីជំរុញអោយម្ចាស់យានយន្តទាំងឡាយដែលមិនទាន់កាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិ ទៅកាត់ឈ្មោះនិងផ្ទេរកម្មសិទ្ធិ ប៉ុន្ដែម្ចាស់យានយន្តនៅមិនទាន់យកទៅកាត់ឈ្មោះអស់នៅឡើយ។ ប្រសិនបើមិនបានកាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិយានយន្តតើប្រឈមបញ្ហាអ្វីខ្លះ? គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ៖

-ប្រសិនបើមាន.គ្រោះ.ថ្នា.ក់.ច.រា.ចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទ.ល្មើ.សផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច
-ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត,ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
-ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
-ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
-ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
-ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕