អ្នកម៉ាក់គ្រប់រូបគួរដឹង! ពេលមានផ្ទៃពោះ គួរតែអេកូយ៉ាងហោច៣ដង ហើយមិនត្រឹមមើលតែពីភេទកូនទេ ត្រូវមើលពីអវៈយវៈ និងសរីរាង្គកូនទៀត ប្រយ័ត្នដូចករណីនេះ…

(ភ្នំពេញ)៖ កាលពីថ្ងែទី០៥​ ខែកញ្ញា ឆ្នាំ២០២០ «មន្ទីរពហុព្យាបាល ម៉ាយហ៊ែល» បានជូនជាដំណឹងដល់មាតាបិតាគ្រប់រូប ឲ្យបានដឹងថា៖ សូមស្រ្តីមានផ្ទៃទាំងអស់អេកូផ្ទៃពោះយ៉ាងហោច៣ដងរឺលើសពីនេះក្នុងករណីចាំបាច់​ សូមកុំចង់ដឹងតែពីភេទកូនខ្លាំងពេក​ មើលពីអវៈយវៈ និងសរីរាង្គរបស់កូនវិញថាតើមានគ្រប់អស់រឺនៅល្អជាង ហើយការពិនិត្យអេកូមិនមានការប៉ះពាល់ដល់មាតានិងទារកទ្បើយ។

មន្ទីរពេទ្យមួយនេះបានបន្តថា តួយ៉ាងដូចក្នុងករណីនេះបងស្រីគិតថាចាំដល់កូនធំទើបមកមើលបានដឹងភេទច្បាស់​ (ការគិតនេះមិនត្រឹមត្រូវទេ) ក្រោយពីពិនិត្យអេកូរួចខាងគ្រូពេទ្យឯកទេសក៏បានប្រាប់ពីរោគវិនិច្ឆ័យទៅកាន់បងស្រីថាកូនបងអត់មានលលាដ៍ ក្បា ល ទេ (Anencéphalie) បន្ទាប់ពីពន្យល់បងស្រីរួចហើយគាត់ក៏សម្រេចចិត្តបញ្ចប់គត៌នៅមន្ទីពហុព្យាបាលម៉ាយហ៊ែលតែម្ដង ដោយទារកមានអាយុ៧ខែ។

មន្ទីរពហុព្យាបាល ម៉ាយហ៊ែល មានទិតាំងនៅផ្ទះលេខ៩-១០​ ភូមិម័រ​,ផ្លូវទួលពង្រ​,ខណ្ឌដង្កោ​,ភ្នំពេញ។ ពត័មានបន្ថែម​ 012 915552/ 070 915552៕