សាហាវណាស់ ! បុរសដែលប៉ុនប៉ង ស ម្លា ប់ ស្រ្ដីម្នាក់ ដោយយកកាំ បិត កា ប់ ដាច់ដៃ និងជះទឹកអាស៊ីត ចាប់ខ្លួនបានហើយ…

(ខេត្តតាកែវ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក(អ៊ិន បូរ៉ា)អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឯកឧត្តមឧត្តមសេនីយ៍ឯក(ង៉េង ជួ)ប្រធាននាយកដ្ឋាននគរបាលព្រហ្ម.ទណ្ឌ។

កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្ម.ទណ្ឌដែលដឹកនាំដោយលោករសេនីយ៍ឯក(ខេង ម៉េងឈាង)នាយការិយាល័យព្រហ្ម.ទណ្ឌកម្រិតស្រាលដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដឹកនាំដោយលោកវរសេនីយ៍ឯក(ហ៊ីង យ៉ាន)និងកម្លាំងស្នងការដ្ឋានខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក(ឈឿង គឹមឈុង)បានអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន,លេខ១០៤/២០២០ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ

ឃាត់ខ្លួនបានជន.ស.ង្ស័យឈ្មោះ(គប់ ផា)ភេទប្រុស,អាយុ៤៣ឆ្នាំ,ជនជាតិខ្មែរ,ស្ថិតនៅត្រង់ចំណុចភូមិចម្លងរមាំងលើ,ឃុំអូរសំរិល,ស្រុកសំឡូត,ខេត្តបាត់ដំបង។ សម្ភារៈដកហូតមានម៉ូតូ០១គ្រឿងម៉ាក(HONDA WAVE)មិនស្គាល់ឆ្នាំផលិត,ពាក់ស្លាកលេខ(ភ្នំពេញ១AH-៣១២៥)។

គួររំលឹកដែរថាកាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រះម្លប់,ឃុំកណ្តឹង,ស្រុកបាទី,ខេត្តតាកែវមានករណីប៉ុន.ប៉ង.មនុស្ស.ឃាត.បង្កឡើងដោយជន.ស.ង្ស័យឈ្មោះ(គុប ផា)បានធ្វើសកម្មភាពយក.កាំ.បិត.បុ័ង.តោ.កា.ប់.ប្រ.ហារ.លើស្រ្តី.ជន.រង.គ្រោះឈ្មោះ(សាន ចិន្តា)ជាច្រើនកាំ.បិតបណ្តាលឲ្យដាច់.កដៃនិងជះ.ទឹក.អាស៊ីតពីលើបន្ថែមទៀត។ ជន.ស.ង្ស័យនេះត្រូវបានកម្លាំងនាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕