រន្ធត់ណាស់ ! បុរសម្នាក់បើកម៉ូតូកង់បីដឹកភ្ញៀវទាំងស្រវឹ ង បើកលឿនពេក ជ្រុលទៅ បុក គូទឡានក្រុង ក្រឡាប់ ស្លា ប់ ភ្ញៀវអ្នកជិះ..

(ភ្នំពេញ)៖ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅខាងលិចភ្លើងស្តុបក្តាន់ពីរប្រមាណជា៥០ម៉ែត្រ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី,ក្នុងសង្កាត់មិត្តភាព,ខណ្ឌ៧មករា,រាជធានីភ្នំពេញ។ ជ.ន.រ.ងគ្រោះ(ស្លា.ប់)មានឈ្មោះ(មួង ម៉ារត្ន)ភេទប្រុស,អាយុ៥៣ឆ្នាំមុខរបរជាងទង ស្នាក់នៅសង្កាត់ឫស្សីកែវ,ខណ្ឌឫស្សីកែវ,មានស្រុកកំណើតនៅភូមិដីដុះ,ឃុំព្រែកប្រសព្វ,ស្រុកព្រែកប្រសព្វ,ខេត្តក្រចេះ។

មុនកើ.តហេ.តុគេឃើញបុរសម្នាក់ជាភ្ញៀវបានជិះឡំបឺ្រតាពណ៌សមួយគ្រឿងពាក់ស្លាកលេខ(ភ្នំពេញ1HM-1859)បើកបរដោយបុរសម្នាក់.ស្រវឹ.ង.ស្រា.ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើ.តហេ.តុខាងលើបានជ្រុលទៅបុ.កគូទរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនី្នពណ៌ក្រហម

ពាក់ស្លាកលេខ(ភ្នំពេញ3E-2240)ដែលធ្វើដំណើរស្របទិសដៅគ្នាបញ្ឆិតផ្នែកខាងស្តាំអូសជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង.ខ្ទាត.មនុស្សចេញមកក្រៅ.បោក.ផ្ទប់.នឹង.ថ្នល់.ធ្វើឲ្យបុរសជាភ្ញៀវ.ស្លា.ប់.នៅនឹងកន្លែងចំណែកអ្នកបើកបរបានរ.ងរបួ.សស្រាល។

ភ្លាមនោះតៃកុងរថយន្តក្រុងឃើញសភាពមិនស្រួលក៏បានគេចខ្លួនចេញនៅកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែព្រូរថយន្ដម្នាក់នៅកន្លែងកើ.តហេ.តុ។ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ធ្វើការឃាត់អ្នកបើកបរឡំប្រឺតាយកទៅសួរនាំ។ ចំណែកឡំប្រឺតានិងរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកស.ព.ជ.នរ.ងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕