ប្រពន្ធយំស្រណោះ​ប្ដី! បុរសម្នាក់ បាន ស្លា ប់ បាត់បង់ ជី វិ ត ចោលប្រពន្ធ និងកូនជាទីស្រឡាញ់ ទាំងវ័យក្មេង ដោយសារ ជំ ងឺ…

(ហ្វេសប៊ុក)៖ នាពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្តជាខ្លាំង ក្រោយពីបានដឹងថា បុរសម្នាក់បាន ស្លា ប់ បាត់បង់ ជី វិ ត ចោលប្រពន្ធ និងកូនជាទីស្រឡាញ់ យ៉ាងឆាប់រហ័ស ដែលធ្វើឲ្យស្រ្តីជាប្រពន្ធ កំពុងតែមានកូនខ្ចីផងនោះ ដៃម្ខាងបំបៅដោះកូន ដៃម្ខាងជូតទឹកភ្នែក ព្រោះតែស្រណោះប្តី​សំលាញ់ មិនគួរណា ស្លា ប់ ទាំងវ័យក្មេងបែបនេះសោះ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ «Van Lyeang» ដែលត្រូវជាសាច់ញាតិរបស់ស.ព បានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀតណាប្អូនប្រុស មនុស្សល្អមិនគួរណាអាយុខ្លី ទេវតាចិត្តខ្មៅណាស់😭😭😭បងសឹងតែមិនជឿហើយទទួលយកអត់បានទេ ចង់ហៅអូនឲ្យត្រលប់មកវិញ មកចិញ្ចឹមបីបាច់កូនស្រីប្អូនឲ្យធំគ្នានៅតូចណាស់មិនទាន់នឹងបានស្គាល់ថាជាប៉ាផង ហេតុអីឆាប់ ស្លា ប់ ម្ល៉េះអូន😭😭😭ពួកបងសុំទោសដែលអត់បានទៅមើលអូនពេលអូនឈឺ សុំទោស សូមប្អូនទៅឲ្យដល់ឋានសួគ ចាំបងទៅវត្តធ្វើបុណ្យឧទ្ទិសកុសលដល់អូនកុំឲ្យអភ័ព្វទៀត🙏🏻🙏🏻🙏🏻។

​ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យបុរសម្នាក់នេះ ស្លា ប់ គឺដោយសារ ជំ ងឺ បែកគ្រាប់ ឈា ម ។ ជាមួយនិងដំណឹងដ៏ក្រៀមក្រំមួយនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិ អ្នកស្គាល់របស់ស.ព បានខំមិនចូលរួមរំលែកទុក្ខ យ៉ាងច្រើនផងដែរ៕