
(ភ្នំពេញ)៖ កាលពីទៀបភ្លឺចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ យុវជនម្នាក់បាន.ស្លា.ប់.និងរ.ង.របួ.ស.ធ្ង.ន់.២នាក់បន្ទាប់ពីជិះម៉ូតូឌុបគ្នា៣នាក់បញ្ច្រាសទិសយ៉ាង.លឿន.ទៅបុ.ករថយន្តឡិចស៊ីសពេញទំហឹងត្រង់ចំណុចស្តុបផ្លូវជាតិលេខ៤កែងនិងផ្លូវវិមានឈ្នះឈ្នះ,ក្នុងភូមិអង្គកែវ,សង្កាត់ចោមចៅទី៣,ខណ្ឌពោធិ៏សែនជ័យ,រាជធានីភ្នំពេញ។
អ្នក.ស្លា.ប់.មានឈ្មោះ(ម៉ៃ មីត)ភេទប្រុស,អាយុ១៩ឆ្នាំ,មានស្រុកកំណើតនៅភូមិបុសតាឯក,ឃុំទ្រា,ស្រុកស្ទោង,ខេត្តកំពង់ធំ អ្នករ.ង.របួ.សមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយជិះម៉ូតូម៉ាកNEXឌុបគ្នា៣នាក់,ពណ៌ក្រហមលាយស,ពាក់ផ្លាកលេខ(កណ្តាល1Y.2802)។
ចំណែកឯរថយន្តម៉ាកឡិចស៊ីសRX300ពណ៌សពាក់ផ្លាលេខ(ភ្នំពេញ2T.7858)បើកបរដោយបុរសម្នាក់។ សមត្ថកិច្ចបានចុះមកដល់កន្លែងកើ.តហេ.តុ ហើយក៏ទាក់ទងទៅជំនាញផ្នែកចរាចរណ៍ឱ្យមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ សមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកទៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕