សម្ដេចតេជោ៖ «តើបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?»

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដូចខាងក្រោម៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម៣៦០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ,ជាជនមានពិការភាព,ជាជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើងនិងជាអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ,ជនមានពិការភាព,ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើងនិងអ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម២៨០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើងនិង អ្នកផ្ទុកមេរោគអេដស៍។

ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ [ក្រ-១]»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន៨ ម៉ឺនរៀល បូកបន្ថែម២៤០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ,ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើងនិង អ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១រួសារទទួលបានប្រាក់ចំនួន៨ ម៉ឺនរៀល បូកបន្ថែម១៦០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ,ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំ ឡើងនិងអ្នកផ្ទុកមេរោគអេដស៍។

បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕