
(តាកែវ)៖ កាលពីវេលាម៉ោង១២ថ្ងែត្រង់ ថ្ងែទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមូយបានកើតឡើង ដោយបុរសជាប្ដីបានធ្វើសកម្មភាពកា.ប់.ប្រ.ហារ.ប្រពន្ធចំនួន៤ពូ.ថៅផ្ទួនៗ បណ្ដាលឲ្យរង រ បួ ស ធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ករណីនេះ បានកើតឡើងត្រង់ចំណុចភូមិត្រពាំងរំពាក់,ឃុំត្រាំកក់,ស្រុកត្រាំកក់,ខេត្តតាកែវ។ តាមសមត្ថកិច្ច បានឲ្យដឹងថាៈ បុរសជាប្ដី បាន.កា.ប់.ប្រពន្ធចំនួន៤ពូថៅ បណ្ដាលឲ្យរងរ បួ ស ធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយមកជនដៃដល់ បានរត់ទៅចង.ក ស ម្លា ប់ ខ្លួនតាមក្រោយនៅជាប់បបង្អួច។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរយោធានៅកងពលតូចលេខ៣១។
ដោយឡែក មូលហេតុដែលនាំឲ្យមាន អំ ពើ ឃា ត ក ម្ម នេះ ដោយសារប្ដីប្រចណ្ឌប្រពន្ធ។ ក្រោយកើតហេតុ ផ្នែកជំនាញបច្ចេកទេសខេត្ត,ស្រុក និងសមត្តកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងកើតហេតុ និងសាកស.ពឃើញថា សាកស.ពបានចង.ក ស ម្លា ប់ ខ្លួន ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះ កំឡុងពេលជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ កូនស្រីរបស់នារី រ ង គ្រោះ បានបង្ហោសារដ៏ក្រៀមក្រំមួយថា «ម៉ាក់ហាម៉ាក់កុំកើតអីណាឆាប់ដឹងខ្លួនវិញណាម៉ាក់»៕