ចូលរួមលំលែកទុក្ខផង! ឯកឧត្តមឧត្តមសេនីយ៍ឯក មុិល យុទ្ធវឌ្ឍនា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជា-ឥណ្ឌូនេសុី ក្រាំងចេក បានទទួលមរណភាពហើយ ដោយសារ…

ឯកឧត្តមឧត្តមសេនីយ៍ឯក មុិល យុទ្ធវឌ្ឍនា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជា-ឥណ្ឌូនេសុី ក្រាំងចេក នៃបញ្ជាការដ្ឋានអង្គរក្សបានទទួលមរណភាពហើយ នៅថ្ងសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ឲ១១:៤៣នាទីព្រឹក ដោយរោគាពាធ។

ស.ពឯកឧត្តមឧត្តមសេនីយ៍ឯក មុិល យុទ្ធវឌ្ឍនាត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅគេហដ្ឋានសព ស្ថិតក្នុងឃុំដើមឬស,ស្រុកកណ្តាលស្ទឹង,ខេត្តកណ្តាល មុខបន្ទាយក្រាំងចេក។ ដំណឹងដ៏ក្រៀមក្រំនេះចាត់ទុកជាការគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយ ពិសេស នាយពលទាហាន និងមិត្តរួមអាវុធ នៃបញ្ជាការដ្ឋានអង្គរក្ស ចូលរួមក្នុងកម្មវិធីបុណ្យស.ពឲ្យបានច្រើនកុះក៕