ចិត្តដាច់ម្ល៉េះ! ក្មេ ង ស្រីម្នាក់បានក្លាយជា ឃា ត ករ ក្រោយពីបានយក កាំ បិ ត ចា ក់ ប្ដីរបស់ម្ដាយមីងខ្លួន បណ្ដលឲ្យ ស្លា ប់ ដោយសារខឹងរឿង…

(បន្ទាយមានជ័យ)៖ ក រ ណី ក្មួយស្រីបានយក កាំ បិ ត ចិតបន្លែ ចា ក់ លើពូរបស់ខ្លួនជាច្រើន កាំ បិ ត បណ្ដាលឲ្យ ស្លា ប់ ពេលបញ្ជូនទៅដល់ពេទ្យ ដោយហេតុ ការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០២,ខែកញ្ញា,ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន២,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា់ មុនពេលកើតហេតុ ជ ន ស ង្ស័ យ ឈ្មោះ ជិន ណារី ភេទស្រី អាយុ២២ឆ្នាំ បានចេញពីកន្លែងធ្វើការហើយមកដល់ផ្ទះស្ថិតក្នុងភូមិក្បាលស្ពាន២,សង្កាត់សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែតពេលនោះស្រាប់តែប្ដីរបស់របស់មីងខ្លួនមិនដឹងស្រវឹងស្រាពីណាមកមកដល់ផ្ទះបាន វា យ ធ្វើបាបប្រពន្ធ ព្រមទាំងជេរ ប្រ មា ថ ពេលនោះក្មួយស្រីបានឃើញពូធ្វើសកម្មភាព វា យ ធ្វើបាបមីងរបស់ខ្លួនយ៉ាងខ្លាំងដូច្នេះក៏ចូលទៅឃាត់

បង្កឲ្យមាន ជ ម្លោះ ឈ្លោះ ឈានដល់ការប្រតាយប្រតប់គ្នារហូតដល់ ជ ន ស ង្ស័ យ បានយកកាំ បិ ត ដែលខ្លួនទិញមកសម្រាប់ចិតបន្លែ ចា ក់ ទៅលើ ជ ន រ ង គ្រោះខាងលើបណ្ដាលឲ្យ រ ង រ បួ ស ជាទម្ងន់ ហើយបាន ស្លា ប់ ពេលដែលកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាៈ

ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និង ឃា ត់ ខ្លួ ន ជ ន ស ង្ស័ យ ឈ្មោះ ជិន ណារី ហើយដកហូតកូនកាំបិតចិតបន្លែបានមួយដើមរួចបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរ ជ ន ស ង្ស័ យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកកូនកាំបិតចិតបន្លែ ចា ក់ ទៅលើ ជ ន រ ង គ្រោះ បណ្ដាលឲ្យ រ ង រ បួ ស ធ្ងន់រហូតដល់ ស្លា ប់ ពិតប្រាកដមែន ដោយសារខ្លួនឃើញ ជ ន រ ង គ្រោះប្រើហិង្សាមកលើមីងរបស់ខ្លួនស្ទើតែរាល់ថ្ងៃ។

ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត។ ជ ន ស ង្ស័ យ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ផងដែ៕ ប្រភព «សារព័ត៌មាន អប្សរា»