
(ខេត្តត្បូងឃ្មុំ)៖ កុមារម្នាក់បាន.ស្លា.ប់.យ៉ាងអណោចអធ័មនៅក្នុងអាងទឹកខណៈពេលម្ដាយទុកឱ្យនៅលេងលើផ្ទះម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទី នៅចំណុចផ្ទះឈ្មោះ(សែម សុីណែត)ភេទស្រីអាយុ២១ឆ្នាំជាតិខ្មែរ,រស់នៅភូមិច្រកចំបក់,ឃុំជប់ ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ។
តាមប្រភពបានឱ្យដឹងថា៖ មុនពេលកើ.ត.ហេ.តុឈ្មោះ(សែម ស៊ីណែត)ជាម្ដាយជ.ន.រ.ងគ្រោះបានទៅទិញម្ហូបហើយទុកកូនឱ្យលេងនៅលើផ្ទះតែម្នាក់ឯងពេលនោះកុមារ.រ.ង.គ្រោះឈ្មោះ(អឿន សុខរាជ)ភេទប្រុស,អាយុ២ឆ្នាំ,បានដើរលើញ៉ាបចង្រ្កានបាយប្រក់សង្គសីបានផុងធ្លា.ក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹក.ស្លា.ប់.តែម្ដង។
ក្រោយទទួលបានព៏តមានកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលជប់និងគ្រូពេទ្យមណ្ឌលសុខភាពចុះដល់កន្លែងកើ.តហេ.តុពិនិត្យស្រាវជ្រាវឃើញថាស.ព.ពិតជាបាន.ស្លា.ប់.ដោយសារធ្លា.ក់ចូលអាងក្នុងបន្ទប់ទឹកប្រាកដមែន។ ស.ពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕