ឃាត់ខ្លួនយាយចំណាស់ម្នាក់ ដែលប្រើក្មេងៗដើរសុំទានតាមមាត់ទន្លេ ហើយយកលុយពីក្មេងទាំងនោះ

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការ.ជួញ.ដូរ.មនុស្ស និងការពារ.អនីតិ.ជន.នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបករណីញុះញង់.អនីតិ.ជន.ឲ្យដើរសុំទាន

ស្ថិតនៅសង្កាត់ជ្រោយចង្វា,ខណ្ឌជ្រោយចង្វា,តាមផ្លូវមាត់ទន្លេដោយដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការ.ជួញ.ដូរ.មនុស្សនិងការពងារអនីតិជន។

ប្រតិបត្តិការបង្រ្កាបនេះកម្លាំងជំនាញបានរំដោះក្មេងៗសុំទានចំនួន០៧នាក់,ស្រី០២នាក់,ប្រុស០៥នាក់និងបានឃាត់ខ្លួនឈ្មោះ(អ៊ុ យឿន)ភេទស្រីអាយុ៧៦ឆ្នាំ,ជនជាតិខ្មែរជាអ្នកមើលការខុសត្រូវពួកក្មេងៗនិងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ៕