រន្ធត់ណាស់ ! ឡានសាំយ៉ុងបើករេចង្កូត បុក ឡានកុងតឺន័រ ប៉ើងធ្លាក់ចូលស្រែ គាបជាប់តៃកុងជាប់ខាងក្នុង…

(ខេត្តពោធិ៍សាត់)៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ស្ថិតនៅភូមិត្រពាំងរំដេញ,ឃុំក្បាលត្រាច,ស្រុកក្រគរ,ខេត្តពោធិ៍សាត់។ មានរថយន្តសាំយ៉ុង១គ្រឿងបានប៉ើងធ្លាក់ផ្លូវចូលវាលស្រែបណ្ដាលឱ្យអ្នកបើកបរ.រង.របួ.ស.យ៉ាង.ធ្ងន់.ធ្ងរ នៅគ្រារថយន្តសាំយ៉ុងនេះបើកបរក្នុង.ល្បឿន.លឿន.និងឡើងជែងរថយន្តនៅពីមុខហើយបានជ្រុលទៅ.បុ.ករថយន្តកុងតឺន័រក្នុងទិសដៅបញ្ច្រាសគ្នា។

ករណីគ្រោះ.ថ្នា.ក់.ចរា.ចរណ៍.រវាងរថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2AG4571)គ្មានកៅអីបើកបរដោយឈ្មោះ(មាស សុវណ្ណារិទ្ធ)ភេទប្រុស,អាយុ៣៧ឆ្នាំ,បច្ចុប្បន្នរស់នៅសង្កាត់កាកាប,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ

បានធ្វើដំណើរក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចកើ.តហេ.តុបានបើកជែងគេឯងរេ.ចង្កូត.បុក.ជាមួយរថយន្តកុងតឺន័រម៉ាកហ៊ីណូ,ពណ៌ខៀវ,ពាក់ស្លាកលេខ(ភ្នំពេញ3A7596)នៅក្នុងដំណើរច្រាសទិសគ្នាបណ្ដាលឲ្យរថយន្តបង្កម៉ាកសាំយ៉ុងប៉ើងធ្លាក់ចូលស្នាមភ្លោះគាបតៃកុងជាប់ក្នុងរថយន្ត.រង.របួ.សយ៉ាងធ្ងន់ធ្ងរ។

តៃកុងរថយន្តកុងតឺន័រឈ្មោះ(សុខ លី)ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ.ឃុំ.ស្រុកបាធាយ,ខេត្តកំពង់ចាម ពុំមាន.រង.របួ.សនោះទេ។ ជន.រង.គ្រោះបានត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ។ ដោយឡែកវត្ថុតាងរថយន្តទាំង២គ្រឿងនគរបាលចរាចរណ៍ផ្លូវគោកកំពុងកសាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធី៕