រន្ធត់ណាស់ ! គ្រោះ ថ្នា ក់ ចរាចរណ៍ រវាងរថយន្តសេរីទំនើប ALPHARD និងរថយន្តសាំយ៉ុង បណ្ដាលឲ្យមនុស្សច្រើននាក់…

(ខេត្តកំពង់ស្ពឺ​)៖ នៅថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០​២​០​ វេលាម៉ោង០១នឹង៣០នាទី មានករណីគ្រោះ​.ថ្នា.ក់.ចរា.ចរណ៍.បង្កឡេីង​រវាងរថយន្ដ​ប្រភេទ​ទេស​ចរណ៍​នៅលើកំណាត់ផ្លូវជាតិលេខ០៤ចន្លោះគី​ឡូម៉ែត្រលេខ​៦៧-៦៨ត្រង់ចំណុចភូមិត្រពាំអត់​ទឹក,ឃុំគីរីវន្ត,ស្រុកភ្នំស្រួច,ខេត្តកំពង់ស្ពឺ មាន​រថយ​ន្ត​ម៉ាក(ALPHARD)ពណ៌ស,គ្មានពាក់ស្លាកលេ​ខអ្នកបើកបរមិនស្គាល់ឈ្មោះអ្នករួមដំណើរចំនួ​ន​០៦នាក់,ស្រី០៣នាក់(ជនជាតិចិន)បើកបរមក​ពី​ទិសខាងលិចទៅទិសខាងកើត

មកដល់ចំណុចខា​ងលើបាន.បុក.ពីក្រោយរថយន្ត០១គ្រឿងម៉ាក​សាំ​យ៉ុងពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2AA-​70​4​0)អ្នកបើកបរឈ្មោះ(តូច ប៊ុនធឿន)ភេទប្រុស,អា​យុ៣៦ឆ្នាំ,ទីលំនៅភូមិត្រពាំងជង,ឃុំត្រពាំងជង,ស្រុកបាកាន,ខេត្តពោសាត់។

ក្នុង​ហេតុការណ៍​បណ្តាលឲ្យរង.របួ.សមនុស្សខូចខាតសម្ភារៈ​មនុស្សរបួ.ស.ធ្ងន់​ ស្រាល១៣នាក់,ប្រុស១០ស្រាល,ជនបរទេស​០៦នាក់,ប្រុស០៣ធ្ងន់​ អ្នករបួសត្រូវកំលាំងនគរបាលជំនាញធ្វេីការ​បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្ធែកខេត្ដកំពង់ស្ពឺ​និងមួយចំនួនបន្ដទៅមន្ទីរពេទ្យនៅរា​ជ​ធានីភ្នំពេញ​។

តាមការបញ្ជាក់ពី​ជំនាញ​ថា៖ គ្រោះថ្នា.ក់.​ចរា.ចរណ៍​បណ្ដាលមកពីស្ថានភាព​អ្នកបេីកបរ​ង​ងុ​យ​ដេក​បាត់បង់ម្ចាស់ការ​ស្ថានភាព​យប់ងងឹតផង​បេីកបរគ្មាន​ការប្រុង.ប្រ.យ័ត្ន​.ល្បឿន​.លឿន​.ហួស​កំណត់​។ បច្ចុប្បន្ន​កំលាំង​នគរបាល​ចរាចរណ៍​បានកសាងឯ​កសារ​កំណត់​ហេតុ​វាស់វែងបញ្ជូនរថយន្ដបង្កមក​កា​ន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃស្នងកា​រ​ដ្ឋានន​គរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បី​ចំណាត់ការ​តាមនីតិវិធី៕