ប្អូនស្រីពៅទៅចោលបងរហូតហើយ! នារីម្នាក់ បាន ស្លា ប់ បាត់បង់ ជី វិ ត ទាំងនៅវ័យក្មេង ដោយសារតែ…

(ហ្វេសប៊ុក)៖ នាពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក មានការតក់ស្លត់ចិត្តជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីម្នាក់បានទទួលមរណភាព ទាំងនៅវ័យក្មេង។ បើតាមប្រភពពី សា ច់ ញាតិបានអោយដឹងថា នារីអភ័ព្វរូបនេះបានទទួលមរណភាពដោយសារខ្យល់គរ។

ជាមួយគ្នានេះ គណនីហ្វេសប៊ុក «Bro Jing» ដែលត្រូវជា សា ច់ ញាតិរបស់ស.ព បាសរសេររៀបរាប់យ៉ាងក្រៀមក្រំថា៖​ 31/08/2020 ម៉ោង15h45mm ប្អូនស្រីពៅបងលាបងទៅរហូតហើយ សូមអោយប្អូនទៅកាន់សុខគតិភពណាប្អូនស្រីបង ជាតិក្រោយសុំកុំអោយអាយុខ្លីដូចចឹងទៀត សូមប្អូនទៅដោយស្ងប់ចុះ ជាតិក្រោយបងប្អូនយើងនឹងជាបងប្អូនគ្នាទៀត។

ម្ចាស់គណនីនេះក៏បានជូនដំណឹងដល់ សា ច់ ញាតិ បងប្អូន មិត្តភក្ត័ ជិតឆ្ងាយទាំងអស់អោយបានជ្រាបថា ខាងក្រុមគ្រួសារខ្ញុំបាទនឹងជូនដំណើរប្អូនស្រីខ្ញុំបាទទៅកាន់លោកខាងមុខ (បូជា) ស.ពប្អូនស្រីខ្ញុំបាទនៅថ្ងៃស្អែកទី01/09/2020 កំឡុងវេលាប្រហែលម៉ោង10hទៅម៉ោង12hព្រឹក អាស័យដ្ឋាន វត្តសំបួរមាស ខាងត្បូងច្រមុះជ្រូកស្ទឹងមានជ័យ ហួសអតីតស្ពានដែកចំងាយប្រហែល500ម៉ែត្រនៅខាងឆ្វេងដៃ

អាស្រ័យដូចបានជំរាបខាងលើសូមសាច់ញាតិបងប្អូន មិត្តភក្ត័ ទាំងអស់អាចអញ្ជើញចូលរួមបានទៅតាមពេលវេលារបស់បងប្អូន មិត្តភក្ត័ ទាំងអស់តាមដែលអាចធ្វើបាន។ ខ្ញុំសូមអរគុណដល់សាច់ញាតិ បងប្អូន មិត្តភក្ត័ ដែលបានចូលរួមរំលែកដល់ខ្ញុំបាទនឹងក្រុមគ្រួសារខ្ញុំបាទផង សូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ រកទទួលទានមានបាន🙏🙏🙏៕