
(កណ្ដាល)៖ បុរសម្នាក់ក្រោយពីចេញពីគុកនៅតែដើរអុកឡុកក្នុងភូមិ ដោយប្រើដុំថ្មគប់ជញ្ជាំង និងដំបូលផ្ទះអ្នកក្រុងតាខ្មៅជារឿយៗ ដោយគ្មានកោតក្រែងខ្លាចនរណាម្នាក់សោះឡើយ ត្រូវបានលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បញ្ជាឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗក្រោយទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់។
ការ ចា ប់ ឃា ត់ ខ្លួ ន នេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាពៅ,សង្កាត់ដើមមៀន,ក្រុងតាខ្មៅ,ខេត្តកណ្តាល។ បើតាមលោកអធិការ យី វណ្ណដា បានប្រាប់ថា ជ ន រ ង គ្រោះឈ្មោះ ហុកគ្រី សុខលាង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។ រីឯ ជ ន ស ង្ស័ យឈ្មោះ សយ ចាន់សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ។
ប្រភពដដែលបានរៀបរាប់សាច់រឿងថា នៅពេលកើតហេតុខាងលើ ជ ន ស ង្ស័ យ បានផឹកស្រាស្រវឹង ហើយយកដុំថ្ម និងដុំឥដ្ឋប្រហោងគប់ជញ្ជាំងផ្ទះនិងរបងផ្ទះរបស់ ជ ន រ ង គ្រោះ ដោយមិនដឹងមូលហេតុ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ដើមមៀន បានឃាត់ខ្លួន ជ ន ស ង្ស័ យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមប្រជាពលរដ្ឋបានអបអរសាទរណាស់ចំពោះការចាប់ខ្លួននេះ ព្រោះជនម្នាក់នេះតែងតែដើរអុកឡុកក្នុងភូមិ ដោយគ្មានមូលហេតុអ្វីឡើយ ហើយជននេះមានសតិល្អគ្រប់គ្រាន់ គ្មានសារ ធា តុ ញៀ ន នោះទេ តែឱ្យតែពេលផឹកស្រវឹងម្ដងៗ ដឹងថាទាញដុំថ្ម,ដុំឥដ្ឋដើរគប់ផ្ទះគេពេញភូមិតែម្ដង។
ប្រភពបញ្ជាក់ថា ជ នស ង្ស័ យ ធ្លាប់ជាប់ពន្ធនាគារ០៥ដងមកហើយ ក រ ណី គ ប់ ជញ្ជាំងផ្ទះ និងរបងផ្ទះគេនេះ៕ ប្រភពអត្ថបទ «fresh News»