សំណាងណាស់ ! ពលរដ្ឋ៥នាក់ជួបគ្រោះ ថ្នា ក់ដោយសាររលកខ្លាំងវាយលិចទូក ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះ ថ្នា ក់ហើយ

(ខេត្តព្រះសីហនុ)៖ មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវា យផ្ទប់ទូកអោយជាប់គឿងនឹងថ្មនៅជិតកោះថាសចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩ ខែមិថុនា ឆ្នាំ ២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះ.ថ្នា.ក់.ហើយដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេកការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរក្នុងនោះ.ជ.ន.រ.ង.គ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែលក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថាទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូចចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំងទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្មនិងថាមនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេអាចនឹងមាន.គ្រោះ.ថ្នា.ក់៕ ប្រភព៖ Huy Bunleng News