
(ខេត្តស្វាយរៀង)៖ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩និង១៣០ក្នុងភូមិថ្មី,សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ បុរសជាកម្មករសំណង់ម្នាក់បាន.ស្លា.ប់.ភ្លាមៗ ខណៈដែលជ.ន.រ.ងគ្រោះជិះម៉ូតូបុ.ករថយន្តកុងតឺន័រដែលឈប់ចតលើផ្លូវខ្វះការប្រុងប្រយ័ត្ន(មិនដាក់ភ្លើងសញ្ញាអាសន្ននិងសញ្ញាត្រីកោណ)។
មុនកើ.តហេ.តុគេឃើញរថយន្ដកុងតឺន័រមួយគ្រឿងម៉ាកDEWOOបានឈប់ចតលើផ្លូវក្នុងទិសដៅពីកើតទៅលិចខ្វះការប្រុងប្រយ័ត្ន(មិនដាក់ភ្លើងសញ្ញាអាសន្ននិងសញ្ញាត្រីកោណ)ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ(ស្វាយរៀង១A-៣៧៣៤)ស្របគ្នាមក.បុ.កពីក្រោយរថយន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បុរស.រង.គ្រោះមានឈ្មោះ(វ៉ា សារិត)អាយុ៤០ឆ្នាំ,មុខរបរកម្មករសំណង់,រស់នៅភូមិថ្មី,សង្កាត់សង្ឃ័រ,ក្រុងស្វាយរៀង,ខេត្តស្វាយរៀង។ ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយពីមានហេតុការណ៍កើតឡើងបែបនេះបានរត់.គេច.ខ្លួនបាត់បន្សល់តែរថយន្ដកុងតឺន័រមួយគ្រឿងម៉ាកDEWOOពណ៌ខៀវ,ពាក់ស្លាកលេខ(ភ្នំពេញ៣F-០២៧២)សឺមីរុឺម៉កពាក់ស្លាកលេខ(ភ្នំពេញ៤A-៧៥៧៤)នៅនិងកន្លែង៕