ពត៌មាន​បន្ថែម​ពី​ខេត្ត​បាត់ដំបង​ ! ករណីអគ្គិភ័យឆេះ ផ្សារធំបាត់ដំបង ខូចខាតគិតជាទឹកប្រាក់អស់ចំនួន….

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣៥​នាទីនៅត្រង់ចំណុចក្នុងបរិវេណផ្សារធំបាត់ដំបង(ផ្សារណាត់)ចំហៀងខាងលិចក្រុមទី២០,ភូមិព្រែកមហាទេព,សង្កាត់ស្វាយប៉ោ,ក្រុងបាត់ដំបង,ខេត្តបាត់ដំបង មានករណី.អគ្គិ.ភ័យ.កើតឡើងបណ្តាលឲ្យឆេះតូបលក់ចាប់ហួយនៅក្នុងផ្សារចំហៀងខាងជើងអស់ចំនួន៣៣​តូប(ឆេះទាំងស្រុង)។

ខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែល៥៥៧.០០០$និង១៣.២០០​B មូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ រថយន្តបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៧​គ្រឿង៖ ស្នងការដ្ឋានខេត្ត០៣​គ្រឿង,​ស្រុកថ្មគោល០១​គ្រឿង,ស្រុកសង្កែ០១​គ្រឿង,ស្រុកបាណន់០១​គ្រឿងនិងស្រុកឯកភ្នំ០១​គ្រឿង​ប្រើប្រាស់អស់ទឹកចំនួន២៩​ឡាន​។ ប្រតិបត្តិការនេះបានបញ្ចប់ត្រឹមវេលាម៉ោង២២:១៥​នាទី​៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់.អគ្គិ.ភ័យ.និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ