ផ្អើលអស់ឡានទឹក ! រថយន្តម៉ាកនីសាន់ណាវ៉ារ៉ាមួយគ្រឿង បានឆាបឆេះខ្ទេចដោយសារតែ…

(ខេត្ត​មណ្ឌលគិរី)​៖ នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០ នៅវេលាម៉ោង​១១និង៣៥​នាទី​ នៅ​ចំនុច​ផ្លូវ៧៦​ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤​ដែលស្ថិតនៅភូមិពូង,សង្កាត់រមនា,ក្រុងសែនមនោរម្យ,ខេត្តមណ្ឌលគិរី​ មានករណីអគ្គិភ័យឆេះរថយន្តចំនួន​០១​គ្រឿង​ជំនាញការិយាល័យនគរបាល​បង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន​០២​គ្រឿងកម្លាំងអធិការនិងកម្លាំងប៉ុស្ថិ៍រមនាបានសហការជួយបា.ញ់ពន្លត់អស់ទឹកចំនួន​០២​ឡាន​បានរលត់ទាំងស្រុងចំណែក​រថយន្តនោះឆេះអស់ទាំងស្រុង​។

មូលហេតុបណ្ដាលមកពី​រថយន្តឆ្លងភ្លើងពីក្បាលអាគុយ​បណ្តាលអោយឆេះតែម្តង​។ អ្នកបើករថយន្តឈ្មោះ​(ថុង ថា)ភេទ​ប្រុស​,អាយុ​៣៤​ ឆ្នាំ,ជនជាតិ​ខ្មែរ,រស់នៅភូមិពូក្រូច,ឃុំស្រែអំពូង,ស្រុកពេជ្រាដា,ខេត្តមណ្ឌលគិរី

រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា,ពណ៍សំបកឪឡឹក,ស្លាកលេខ(ភ្នំពេញ​AD9519)ម្ចាស់ពុំមានរងរបួ.សទេហើយរថយន្តនោះដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ ម្ចាស់គាត់និងកម្លាំងយើងបានជួយចេញម្រេចពុំបានឆេះទេ​។ បច្ចុប្បន្នរថយន្តនោះកម្លាំងជំនាញបានប្រាប់អោយម្ចាស់គាត់រករថយន្តស្ទូចចេញពីកន្លែងកើ.តហេ.តុនោះ​៕