Child Helpline Cambodia ៖ ស្លា ប់ ក្មេ ង ច្រើននាក់ហើយ ដោយសារពាក្យថា “ស៊ីចុងអំពៅ ចេះហែលទឹក”

(ហ្វេសប៊ុក)៖ បើតាមគណនីហ្វេសប៊ុកផេក «Child Helpline Cambodia» បានសរសេររៀបរាប់ថា៖ ស្លា ប់ ក្មេ ង ច្រើននាក់ហើយ ដោយសារពាក្យថា “ស៊ីចុងអំពៅ ចេះហែលទឹក”។ ចុងអំពៅ ប្រ ហារ ជី វិ ត កូនក្មេង ដោយសារតែពាក្យភូតកុហករបស់មនុស្សចាស់ គឺថាក្មេងៗស៊ីចុងអំពៅចេះហែលទឹក បានធ្វើឲ្យក្មេងៗរងគ្រោះរហូតបាត់បង់ជីវិត។

Child Helpline Cambodia បានសង្កត់ធ្ងន់ថា សូមសំណូមពរដល់ចាស់ៗទាំងអស់ដែលតែងតែភូតកុហកក្មេងៗដើម្បីតែឆ្ងាញ់ខ្លួនឯងតែមួយពេល បានធ្វើក្មួយជាស្រលាញ់របស់បងប្រុសម្នាក់ ឈ្មោះ ស្រេង រក្ស ល ង់ ទឹ ក ស្លា ប់ ទាំងពីរនាក់បងប្អូន។ សូមឈប់ជាបន្ទាន់ ព្រោះការភូតកុហកនេះ វាមិនបានចំណេញអ្វីសោះឡើយ ក្រៅតែពីនាំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ៕