
(ខេត្តកំពង់ធំ)៖ ដោយសារតែម្តាយនិងបងប្អូនមានការធ្វេសប្រហែលបណ្ដាលអោយក្មេងប្រុសពីរនាក់បងប្អូនចុះលេងទឹកអូរបណ្ដាលអោយលង់.ស្លា.ប់.យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១៣៖៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ,ភូមិសុភមង្គល,ឃុំក្រយា,ស្រុកសន្ទុក,ខេត្តកំពង់ធំ។
សពក្មេងប្រុសទី១ឈ្មោះ(លី សុខខែត)អាយុ១០ឆ្នាំនិងទី២ឈ្មោះ(លី សុខខុន)អាយុ០៧ឆ្នាំ(ក្មេងប្រុសរ.ង.គ្រោះទាំងពីរជាបងប្អូនបង្កើត)។
តាមការបំភ្លឺពីម្ដាយបង្កើតបានរៀបរាប់ថា៖ វេលាម៉ោង០៦:០០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ខ្លួនបានជិះ(គោយន្តកន្ត្រៃ)ទៅ.បា.ញ់.ថ្នាំដំឡូងនិងច្រូតស្មៅនៅតំបន់កើ.តហេ.តុខាងលើ ពេលទៅដល់ខ្លួនបានដើរច្រូតស្មៅម្នាក់ឯងដោយទុកកូនប្រុសទាំងពីរនៅជាមួយបងប្អូនកន្លែងទុកគោយន្តកន្ត្រៃលុះវេលាម៉ោង១៤៖៣០នាទីត្រូវត្រឡប់ទៅផ្ទះវិញក៏មិនបានឃើញកូនរបស់ខ្លួនទេ។
ក៏បាននាំគ្នាដើររកឃេីញខោនិងអាវនៅលេីលូតាមផ្លូវក៏នាំគ្នាចុះរាវមុខលូមានអូរទឹកជំរៅពីរម៉ែត្រពេលនោះឈ្មោះ(ញឹម ញ៉ុន)ត្រវជាបងបានចុះរាវប៉ះចំឃេីញកូនទាំងពីររបស់ខ្លួននៅបាតអូរក៏ស្រង់មកពិនិត្យឃេីញ.ស្លា.ប់.មិនដឹងស្មេីរណាទេក៏បានដឹកយកសាក.ស.ពទៅលំនៅដ្ឋានរបស់ខ្លួន។
ក្រោយដឹងព័ត៌មានសមត្ថកិច្ចជំនាញយើងបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលមេភូមិនិងគ្រួសារស.ពចុះដល់ទីកន្លែងកើ.ត.ហេ.តុដើម្បីពិនិត្យទីកន្លែងកេី.តហេ.តុនិងសា.កស.ព។ តាមការពិនិត្យបានសន្និដ្ឋានថា៖ ក្មេងប្រុសរងគ្រោះទាំងពីរបាន.ស្លា.ប់.ដោយសារល.ង់ទឹកដោយខ្លួនឯង៕