លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា បានចូលរួមរំលែកទុក្ខដល់បងស្រី ដែលបាត់កូនស្រី៣នាក់ និងប្ដី នូវថវិកាចំនួន…

កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មាន ក រ ណី ដ៏សែន ត ក់ ស្លុ ត មួយបានកើតឡើង ដែលបុរសជាឪពុកបានដាច់ចិត្ដ ស ម្លា ប់ កូនស្រីទាំង៣របស់ខ្លួន រួចទៅ ច ង.ក ស ម្លា ប់ ខ្លួនឯងតាមក្រោម ដោយបន្សល់ទុកតែប្រពន្ធ ព្រោះគាត់បានចេញទៅធ្វើការរោងចក្របាត់ លុះពេលត្រឡប់មកពីធ្វើការវិញ ក៏ប្រទះឃើញបែបនេះតែម្ដង។

ហេតុការណ៍នេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ១០១៣ ភូមិឧកញ៉ាវាំង,ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងរឿងដ៏កក្រើតពេញផ្ទៃប្រទេសនេះដែរ ក្រឡែកទៅមើលស្រ្ដីជាប្រពន្ធ និងត្រូវជាម្ដាយកូនស្រីរបស់គាត់ទាំង៣នាក់ផងនោះ បានបាត់បង់មនុស្សជាទីស្រលាញ់រហូតដល់ទៅ៤នាក់ក្នុងពេលតែមួយ ដែលធ្វើឲ្យរូបគាត់មិនអាចទទួលយករូបភាពដ៏ ឈឺ ចា ប់ នោះបានទេ

រហូតមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួន ក្លាយទៅជាមនុស្សមានបញ្ហា ស តិ អារម្មណ៍មិនប្រក្រតី ព្រោះតែប៉ះទង្គិចផ្លូវអារម្មណ៍ធ្ងន់ធ្ងរខ្លាំងពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ ព្រមទាំងលោកជំទាវ ដេត ម៉ាលីណា ក្រោយឃើញទិដ្ឋភាពដ៏សង្វេគចិត្តជាពន់ពេកបែបនេះរួចមក ក៏បានចូលបច្ច័យនូវថវិកាចំនួន ២លានរៀល តាមរយៈអង្គភាពសារព័ត៍មាន KCTV Cambodia ដែលពិធីបុណ្យ ស ព បានប្រារព្ធធ្វើឡើងនូវគេហដ្ឋានលោកស្រី ឌីម សុខនាថ (ជាប្រពន្ធ) ស្ថិតនៅភូមិក្បាលកោះ,ឃុំកោះអណ្ដែត,ស្រុកស្រីសន្ធរ,ខេត្ដកំពង់ចាម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​