
ក្រោយពីបានទទួលដំណឹងដ៏សោកសៅមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងការ.ស្លា.ប់.ដែលផ្ដើមពីទំនាស់ក្នុងគ្រួសារបន្តិចបន្តួចដោយបានប្ដីខឹងប្រពន្ធក៏ដាច់ចិត្ត.ស.ម្លា.ប់.កូនខ្លួនឯងទាំង៣នាក់រួច.ស.ម្លា.ប់.ខ្លួនឯងតាមក្រោយបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណជា៩យប់ថ្ងៃពុធទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលតាមបណ្ដោយផ្លូវ១៩១៣ភូមិឧកញ៉ាវាំង,សង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។
ដោយមានក្ដីអាណិតអាសូរនិងជាការចូលរួមរំលែកទុក្ខអ្នកស្រី ទ្រី ដាណា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនូវថវិការចំនួន១០០០$ផងដែរ។ ជាមួយគ្នានេះដែរអ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា៖
«ជីវិតគាត់មិនខុសនាងបដាចារទេ អាណិតណាស់បាត់បង់កូនស្រីទាំង៣ដែលខំថ្នមបីបាច់ថែរក្សាមករាប់ឆ្នាំ ហើយ ឃា.តករជាប្ដីរបស់ខ្លួនឯងទៀត មិននឹកស្មានថាមានរឿងសាហាវបែបនេះកើតឡើង😢😢😢រឿងកើតឡើងបែបនេះហើយ នៅមានអ្នកសង្ស័យច្រើនទៀត ខ្ញុំអានហើយគឺប្ដីគាត់អ្នករត់ម៉ូតូកង់បីចេះតែឈ្លោះគំរា.មគាត់រឿងស.ម្លា.ប់កូនៗនេះហើយអ្នកជិតខាងក៏ថាដូចគ្នាដែរ។
ឥឡូវកើតឡើងមែន លោកអើយ។ មានតែនាំគ្នាជួយផ្ដល់កម្លាំងចិត្តដល់គាត់ដើម្បីគាត់មានកម្លាំងបន្តដំណើរទៅមុខទៀត។ នាងខ្ញុំសូមរំលែកទុក្ខផងបងស្រីរឹងមាំឡើងហើយនាងខ្ញុំសូមចូលបុណ្យ1000$ សង្ឃឹមថាអាចជួយចាត់ចែងសម្រួលបានខ្លះ🙏🙏🙏»៕